យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកំទេចពួកគេឡើយ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អេសេគាល 7:4 - អាល់គីតាប យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកយើងនឹងមិនប្រណី ឬអាណិតមេត្តាដល់អ្នកឡើយ គឺយើងនឹងទម្លាក់អំពើរបស់អ្នកមកលើអ្នក នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់អ្នក នឹងនៅកណ្ដាលអ្នកហើយ ដូច្នេះ អ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ |
យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកំទេចពួកគេឡើយ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
យើងក៏ឲ្យប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកស្រុកបាប៊ីឡូននេះធ្វើជាចំណុះ។ យើងនឹងដាក់ទោសពួកគេ តាមអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត និងតាមស្នាដៃដែលគេបានសូនធ្វើ»។
រីឯអស់អ្នកដែលជាប់ចិត្តនឹងព្រះក្លែងក្លាយដ៏ចង្រៃគួរឲ្យស្អប់ខ្ពើមវិញ យើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ដោយនាងពុំបាននឹកឃើញគ្រានាងនៅពីក្មេង ហើយប្រព្រឹត្តអំពើផ្សេងៗធ្វើឲ្យយើងខឹង នោះយើងនឹងដាក់ទោសនាងតាមអំពើដែលនាងប្រព្រឹត្ត គឺនាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម ថែមពីលើអំពើដ៏ថោកទាប - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
នាងបានដើរតាមផ្លូវរបស់បងស្រីនាង ហេតុនេះ យើងនឹងឲ្យពែងនៃទុក្ខទោសដល់នាង ដូចបងស្រីរបស់នាងដែរ»។
នាងទាំងពីរនឹងទទួលទោស តាមអំពើប្រាសចាកសីលធម៌ និងអំពើបាបដែលនាងប្រព្រឹត្តដោយគោរពព្រះក្លែងក្លាយ។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់មែន»។
យើងជាអុលឡោះតាអាឡាយើងនិយាយយ៉ាងណា នឹងកើតមានយ៉ាងនោះ។ យើងសម្រេចតាមពាក្យរបស់យើង ឥតដូរគំនិតឡើយ។ យើងក៏មិនអាណិតអាសូរ ឬស្ដាយក្រោយដែរ។ នាងនឹងត្រូវទទួលទោសតាមកិរិយាមារយាទ និងអំពើទាំងឡាយដែលនាងបានប្រព្រឹត្ត»-នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ពេលណាយើងធ្វើឲ្យស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន ដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន”»។
មានប្រជាជនមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងដួលស្លាប់ ពេលនោះ ទើបអ្នករាល់គ្នាដឹងថា យើងពិតជាអុលឡោះតាអាឡាមែន។
ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡា»។
អ៊ីស្រអែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡាដែលបានវាយអ្នក»។
យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមកំហឹងរបស់យើង។ យើងនឹងមិនអាណិតមេត្តាពួកគេ ហើយក៏មិនត្រាប្រណីពួកគេដែរ។ កាលណាពួកគេស្រែកអង្វរយើង យើងនឹងមិនស្ដាប់ពួកគេឡើយ»។
ហេតុនេះ យើងមិនអាណិតអាសូរ និងត្រាប្រណីពួកគេឡើយ គឺយើងនឹងដាក់ទោសពួកគេតាមអំពើដែលខ្លួនប្រព្រឹត្ត»។
អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។
អ៊ីស្រអែលត្រូវតែដឹងថា គ្រាដែលអុលឡោះដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ណាពីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំជម្រាបថា «ខ្ញុំឃើញខ្សែកូនតឹង»។ អុលឡោះជាម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
យើងក៏មិនត្រាប្រណីប្រជាជននៅលើផែនដីដែរ យើងនឹងធ្វើឲ្យមនុស្សជិះជាន់គ្នាទៅវិញទៅមក យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ខ្លួន។ ពួកគេនឹងកំទេចស្រុកទេស តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចឡើយ»។
ដ្បិតយើងស្គាល់អុលឡោះដែលមានបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «អុលឡោះជាអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់»។