ឥឡូវនេះ សូមមហាក្សត្រិយានី និងលោក រៀបរៀងសារមួយ ក្នុងនាមស្តេច ជាសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាស្តេចផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។
អេសេគាល 7:13 - អាល់គីតាប អ្នកលក់ពុំអាចប្រមូលយកអ្វីៗដែលខ្លួនលក់នោះបានមកវិញទេ ទោះបីគេនៅមានជីវិតក៏ដោយ។ ពាក្យដែលយើងប្រកាសដាក់ទោសប្រជាជនទាំងនោះ នឹងសម្រេចជារូបរាង។ ដោយសារកំហុសដែលម្នាក់ៗប្រព្រឹត្ត ពួកគេមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលបញ្ចាំ ទោះបើមានជីវិតនៅក៏ដោយ គង់តែមិនមានធនធានត្រឡប់មកវិញដែរ ដ្បិតនិមិត្តនេះតម្រូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកលក់ពុំអាចប្រមូលយកអ្វីៗដែលខ្លួនលក់នោះបានមកវិញទេ ទោះបីគេនៅមានជីវិតក៏ដោយ។ ពាក្យដែលយើងប្រកាសដាក់ទោសប្រជាជនទាំងនោះ នឹងសម្រេចជារូបរាង។ ដោយសារកំហុសដែលម្នាក់ៗប្រព្រឹត្ត ពួកគេមិនអាចរក្សាជីវិតរបស់ខ្លួនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកដែលបញ្ចាំ ទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធាន ដែលបានបញ្ចាំ វិញនោះទេ ដ្បិតការជាក់ស្តែងនេះដំរូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។ |
ឥឡូវនេះ សូមមហាក្សត្រិយានី និងលោក រៀបរៀងសារមួយ ក្នុងនាមស្តេច ជាសារដែលផ្ដល់ការអនុគ្រោះដល់ជនជាតិយូដា រួចត្រូវប្រថាប់ត្រាស្តេចផង ដ្បិតរាជបញ្ជាដែលយើងបានចេញប្រកាសផុតទៅហើយនោះ ពុំអាចប្រែប្រួលបានទេ»។
ព្រោះគេបានលើកដៃគំរាមអុលឡោះ ហើយលើកខ្លួនប្រឆាំងនឹង អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
«មើលអ្នកនុ៎ះ! គាត់ពុំបានយកអុលឡោះជាទីពឹងទេ គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
មនុស្សគ្មានអំណាចនឹងឃាត់ដង្ហើមជីវិតរបស់ខ្លួនបានឡើយ ហើយក៏ពុំអាចពន្យារថ្ងៃស្លាប់របស់ខ្លួនបានដែរ។ គ្មាននរណាម្នាក់អាចគេចផុតពីការតយុទ្ធទេ រីឯអំពើអាក្រក់ពុំអាចជួយមនុស្សដែលប្រព្រឹត្តអាក្រក់ ឲ្យរួចជីវិតបានជាដាច់ខាត។
យើងអុលឡោះតាអាឡាជាម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ហេតុនេះ ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្វីៗដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដោយសារពាក្យកុហក ពួកនាងបំបាក់ទឹកចិត្តរបស់មនុស្សសុចរិត ដែលយើងពុំបានធ្វើឲ្យពិបាកចិត្ត។ ពួកនាងលើកទឹកចិត្តមនុស្សអាក្រក់ ឲ្យដើរក្នុងផ្លូវអាក្រក់តទៅទៀត មិនឲ្យគេងាកចេញពីផ្លូវរបស់ខ្លួន ដើម្បីទទួលជីវិតឡើយ។
ចំណែកឯផ្ទះស្ថិតនៅតាមភូមិត្រូវគិតដូចដីឯទៀតៗដែរ គឺគេអាចលោះយកពេលណាក៏បាន ហើយទោះជាយ៉ាងណាក៏ដោយ អ្នកទិញត្រូវចាកចេញពីផ្ទះនោះនៅឆ្នាំមេត្តាករុណា។