ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 46:7 - អាល់គីតាប

ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ជូន​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​ត្រូវ​រៀប​តង្វាយ​ម្សៅ​មួយ​ថាំង​សម្រាប់​គោ​ឈ្មោល និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​ត្រូវ​រៀប​ដង្វាយ​ម្សៅ​១​ថាំង​សំរាប់​គោ​ឈ្មោល នឹង​១​ថាំង​សំរាប់​ចៀម​ឈ្មោល​នោះ តែ​ឯ​កូន​ចៀម​វិញ នោះ​ត្រូវ​តាម​ដែល​លោក​អាច​នឹង​ថ្វាយ​បាន ព្រម​ទាំង​ប្រេង​៨​កំប៉ុង​សំរាប់​ម្សៅ​១​ថាំង​ផង

សូមមើលជំពូក



អេ‌សេ‌គាល 46:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្រាប់​គោ​មួយ ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ រីឯ​ចៀម​ឈ្មោល​មួយ​ក៏​ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ​ដែរ ហើយ​ម្សៅ​មួយ​ថាំង​ត្រូវ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ។


នៅ​ថ្ងៃ​បុណ្យ​ធម្មតា ឬ​ក្នុង​ឱកាស​ពិធី​បុណ្យ​សំខាន់ៗ ត្រូវ​ជូន​ជំនូន​ម្សៅ​មួយ​ថាំង​ជា​មួយ​គោ​បា មួយ​ថាំង​ទៀត​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន​ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។


ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។


ប្រសិន​បើ​សាម៉ី​ខ្លួន​ជា​អ្នក​ក្រ គ្មាន​លទ្ធភាព​នឹង​ជូន​ជំនូន​គ្រប់​ចំនួន​ទេ គាត់​ត្រូវ​យក​កូន​ចៀម​មួយ​ធ្វើ​ជា​គូរបាន​លោះ​បាប ដើម្បី​ឲ្យ​អ៊ីមុាំ​លើក​ជូនអុលឡោះ‌តាអាឡា​សម្រាប់​លោះ​បាប​គាត់។ គាត់​ត្រូវ​យក​ម្សៅ​ម៉ដ្ត​តែ​មួយ​រង្វាល់​លាយ​ជា​មួយ​ប្រេង​ទុក​ជា​ជំនូន​ម្សៅ និង​យក​ប្រេង​កន្លះ​លីត្រ​ទៀត។


«នៅ​ដើម​ខែ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។


ម្នាក់ៗ​ត្រូវ​យក​ជំនូន​ទៅ​ជា​មួយ តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ដោយ​គិត​តាម​ភោគ​ផល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ»។