អ៊ីមុាំមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រអែល ឬស្ត្រីមេម៉ាយពីអ៊ីមុាំម្នាក់ទៀត។
អេសេគាល 44:21 - អាល់គីតាប ពេលចូលទៅទីលានខាងក្នុង អ៊ីមុាំមិនត្រូវសេពសុរាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យសង្ឃណាម្នាក់ផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលចូលទៅទីលានខាងក្នុង បូជាចារ្យមិនត្រូវសេពសុរាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យសង្ឃណាមួយផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ |
អ៊ីមុាំមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងទេ គឺរៀបការបានតែជាមួយស្ត្រីក្រមុំព្រហ្មចារីក្នុងវង្សត្រកូលនៃកូនចៅអ៊ីស្រអែល ឬស្ត្រីមេម៉ាយពីអ៊ីមុាំម្នាក់ទៀត។
«មុនពេលចូលក្នុងជំរំជួបអុលឡោះតាអាឡា អ្នក និងកូនរបស់អ្នកមិនត្រូវផឹកស្រាទំពំាងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាហ៊ូកុំសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។
កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះអុលឡោះជាអម្ចាស់ មិនពិសាសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយរសអុលឡោះដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។
រីឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។
កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។