អេសេគាល 41:2 - អាល់គីតាប ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ គាត់វាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយផ្លូវចូល មានទទឹងដប់ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះប្រាំហត្ថ ហើយម្ខាងទៀតក៏ប្រាំហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បានសែសិបហត្ថ និងទទឹងម្ភៃហត្ថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញ ម្ខាងៗមានទទឹងប្រាំហត្ថ។ លោកវាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយផ្លូវចូល នោះទទឹង១០ហត្ថ ឯផ្ទាំងទ្វារម្ខាង នោះ៥ហត្ថ ហើយម្ខាងទៀតក៏៥ហត្ថ ឯបណ្តោយព្រះវិហារ លោកវាស់បាន៤០ហត្ថ ហើយទទឹង២០ហត្ថ |
ដំណាក់ដែលស្តេចស៊ូឡៃម៉ានសង់ជូនអុលឡោះតាអាឡា មានបណ្តោយប្រវែងហុកសិបហត្ថ ទទឹងម្ភៃហត្ថ និងកំពស់សាមសិបហត្ថ។
ពួកគេបានបិទទ្វារម៉ាស្ជិទ និងពន្លត់ចង្កៀង ហើយលែងជូនគ្រឿងក្រអូប ឬគូរបានដុតចំពោះអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅក្នុងទីសក្ការៈនេះ។
ស្តេចស៊ូឡៃម៉ានសង់ដំណាក់របស់អុលឡោះនៅលើគ្រឹះដែលមានបណ្តោយហុកសិបហត្ថ និងទទឹងម្ភៃហត្ថ តាមរង្វាស់ពីបុរាណ។
ក្នុងដំណាក់នោះ ស្តេចឲ្យគេស្រោបមាសទាំងធ្នឹម ទាំងក្របទ្វារ ទាំងជញ្ជាំង ទាំងសន្លឹកទ្វារ ហើយឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាប នៅលើជញ្ជាំងទៀតផង។
រីឯទ្វារចូលជំរំសក្ការៈត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។
រីឯទ្វារចូលជំរំគេបានត្បាញវាំងននមួយទៀត ពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះមានប៉ាក់ក្បាច់លំអដែរ។
បុរសនោះនាំខ្ញុំឆ្ពោះទៅកាន់ទ្វារម៉ាស្ជិទវិញ។ នៅទីនោះខ្ញុំឃើញទឹកផុសចេញពីក្រោមមាត់ទ្វារ ហូរទៅទិសខាងកើត ព្រោះម៉ាស្ជិទបែរមុខទៅខាងកើត។ ទឹកហូរចុះទៅខាងស្ដាំម៉ាស្ជិទកាត់តាមខាងត្បូងអាសនៈ។
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សម្រាប់ឲ្យចៀមចេញចូល។
ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ អុលឡោះនឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។