Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 41:3 - អាល់គីតាប

3 បន្ទាប់​មក គាត់​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កំរាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កំរាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ‌ពីរ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​ពីរ​ហត្ថ ផ្លូវ​ចូល​ក៏​ប្រាំមួយ​ហត្ថ ឯ​ទទឹង​ទ្វារ មាន​ប្រាំពីរ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បន្ទាប់​មក លោក​ចូល​ទៅ​ខាង​ក្នុង​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កម្រាស់​ពីរ​ហត្ថ រីឯ​ទ្វារ​កម្រាស់​ប្រាំ​មួយ​ហត្ថ ទទឹង​ប្រាំ‌ពីរ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 41:3
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​តាម​បន្ទប់​តូចៗ​មាន​បង្អួច​ព័ទ្ធ​ជុំ‌វិញ បង្អួច​នោះ​ធ្វើ​ពី​ចម្រឹង​ដែក ហើយ​ក៏​មាន​សសរ​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​តាម​បន្ទប់​ល្វែង​ខាង​ក្នុង ក៏​មាន​បង្អួច​ធ្វើ​ពី​ចម្រឹង​ដែក​ព័ទ្ធ​ជុំ‌វិញ​ដែរ។ នៅ​លើ​ជញ្ជាំង​មាន​ឆ្លាក់​ក្បាច់​ដើម​ចាក​ជា​លំអ​ផង។


គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ដំណាក់។ គាត់​វាស់​សសរ​បន្ទប់​នោះ ម្ខាងៗ​មាន​ប្រវែង​ប្រាំ​ហត្ថ។ រីឯ​ទទឹង​ខ្លោង​ទ្វារ ម្ខាងៗ​មាន​ប្រវែង​បី​ហត្ថ។


បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ គាត់​វាស់​សសរ​ម្ខាងៗ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ ស្មើ​នឹង​ទទឹង​របស់​ជំរំ​សក្ការៈ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម