អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក
អេសេគាល 4:10 - អាល់គីតាប ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកំរិត គឺមួយថ្ងៃពីរខាំកន្លះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអាហារដែលអ្នកនឹងស៊ី គឺម្ភៃសេកែលសម្រាប់មួយថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំឡុងពេលនោះ អ្នកត្រូវបរិភោគអាហារនេះដោយកម្រិត គឺមួយថ្ងៃពីរខាំកន្លះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអាហារដែលឯងនឹងស៊ី នោះត្រូវថ្លឹងជាកន្លះនាលិសំរាប់១ថ្ងៃ ហើយត្រូវស៊ីបន្តិចម្តងៗ |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក
ខ្ញុំក៏ទិញដីចម្ការនៅអាណាថោត ពីលោកហាណាមាល ជាកូនឪពុកមារបស់ខ្ញុំ។ ខ្ញុំបានថ្លឹងប្រាក់ប្រាំតម្លឹងឲ្យគាត់។
«កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។
«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកំរិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោចផ្សា។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំបុ័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំបុ័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគតែមិនឆ្អែតឡើយ។