អេសេគាល 30:19 - អាល់គីតាប យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលយើងនឹងសម្រេច សេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ គេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងដូច្នោះដែលអញនឹងសំរេចសេចក្ដីយុត្តិធម៌ដល់ស្រុកអេស៊ីព្ទ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ |
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ត្រូវពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ហើយយើងនឹងសំដែងឲ្យអ្នកក្រុងនេះឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។
ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។
យើងនឹងសំដែងសិរីរុងរឿងរបស់យើងក្នុងចំណោមប្រជាជាតិនានា ហើយប្រជាជាតិទាំងអស់នឹងឃើញថាយើងវិនិច្ឆ័យទោសពួកគេ ដោយដៃរបស់យើងផ្ទាល់។
ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
ហេតុនេះហើយបានជាយើងដែលជាអុលឡោះតាអាឡាជាម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។
ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលអុលឡោះតាអាឡាប្រហារ។ ធ្វើដូច្នេះ អុលឡោះតាអាឡា បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
បន្ទាប់មក ម៉ាឡាអ៊ីកាត់ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញការវិនិច្ឆ័យទោសស្ដ្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។