លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
អេសេគាល 3:15 - អាល់គីតាប ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំទៅជួបពួកដែលជាប់ជាឈ្លើយ នៅឯថេល-អាប៊ីប ក្បែរទន្លេកេបារ ជាកន្លែងដែលគេអាស្រ័យនៅ។ ខ្ញុំស្នាក់នៅទីនោះក្នុងចំណោមពួកគេទាំងថប់ព្រួយ អស់រយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំទៅដល់ពួកឈ្លើយ ដែលនៅត្រង់ថេល-អាប៊ីប នៅក្បែរទន្លេកេបារ រីឯទៅកន្លែងដែលគេអាស្រ័យនៅ នោះខ្ញុំក៏នៅកណ្តាលគេអស់៧ថ្ងៃដោយស្រឡាំងកាំង។ |
លុះមកដល់កន្លែងមួយឈ្មោះ អថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេក៏បានធ្វើពិធីបុណ្យបញ្ចុះសពយ៉ាងមហោឡារិកបំផុត។ យូសុះរំលឹកគុណឪពុក ដោយកាន់ទុក្ខអស់រយៈពេលប្រាំពីរថ្ងៃ។
អ្នកទាំងបីអង្គុយផ្ទាល់នឹងដីជាមួយគាត់ អស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ ឥតនិយាយអ្វីមួយម៉ាត់ទៅកាន់គាត់ឡើយ ព្រោះពួកគេឃើញគាត់ឈឺចាប់ឥតឧបមា។
នេះជាបន្ទូលស្ដីអំពីពួកណាពី: ព្រោះតែអុលឡោះតាអាឡា និងបន្ទូលដ៏វិសុទ្ធ ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រ ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា ដើរទ្រេតទ្រោត។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
អុលឡោះតាអាឡាមានបន្ទូលមកអេសេគាល ជាកូនរបស់អ៊ីមុាំប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះ អុលឡោះតាអាឡាដាក់ដៃលើគាត់។
ពួកម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។
ខ្ញុំក៏ក្រោកឡើង ចេញទៅជ្រលងភ្នំ ហើយខ្ញុំឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡានៅទីនោះ ដូចខ្ញុំធ្លាប់ឃើញនៅជិតទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលទ្រង់មកកំទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ អោនមុខដល់ដី។
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។