យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អេសេគាល 29:19 - អាល់គីតាប ហេតុនេះ យើងប្រកាសក្នុងនាមយើងជាអុលឡោះតាអាឡាជាម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភ័ណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយកទ្រព្យសម្បត្តិ និងរឹបអូសយកធ្វើជារបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងប្រកាសក្នុងនាមយើងជាព្រះជាអម្ចាស់ថា យើងប្រគល់ស្រុកអេស៊ីបឲ្យនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ នេប៊ូក្នេសានឹងនាំយកទ្រព្យសម្បត្តិស្រុកអេស៊ីបទៅស្រុករបស់ខ្លួន ស្ដេចនេះនឹងរឹបអូសយកទាំងអស់ ឥតទុកឲ្យនៅសល់អ្វីឡើយ។ ស្ដេចនឹងយកជយភណ្ឌធ្វើជាបៀវត្សរ៍ចែកឲ្យកងទ័ពរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹបនឹងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន |
យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ របស់អ្នកកាន់អំណាចផ្ដាច់ការ ហើយនឹង មានស្ដេចកំណាចគ្រងរាជ្យលើពួកគេ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។
សង្គ្រាមនឹងមកដល់ស្រុកអេស៊ីប ទុក្ខវេទនានឹងកើតមាននៅស្រុកអេត្យូពី។ ជនជាតិអេស៊ីបនឹងត្រូវគេសម្លាប់រង្គាល សត្រូវរឹបអូសយកសម្បត្តិរបស់ស្រុកអេស៊ីប ព្រមទាំងកំទេចស្រុកនេះផង។
«កូនមនុស្សអើយ ចូរប្រាប់ហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនដ៏ច្រើនរបស់គេថា: តើភាពរុងរឿងរបស់អ្នកប្រៀបបាននឹងអ្វី?
ពេលយើងធ្វើឲ្យស្រុកអេស៊ីបក្លាយទៅជាទីស្មសាន គ្មានសេសសល់អ្វីក្នុងស្រុក ហើយពេលយើងប្រហារអ្នកស្រុកអេស៊ីបវិនាសអស់ នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។
ខ្ញុំនឹងរឹបអូសយកជយភ័ណ្ឌរបស់ពួកគេ ខ្ញុំនឹងចាប់យកស្រុកដែលពីមុនជាគំនរបាក់បែក តែឥឡូវនេះ មានប្រជាជនរស់នៅ គឺប្រជាជនដែលចាកចេញពីចំណោមប្រជាជាតិនានា ពួកគេមានហ្វូងសត្វ និងទ្រព្យសម្បត្តិ ហើយរស់នៅចំកណ្ដាលផែនដី”។