ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 28:7 - អាល់គីតាប

យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាង‌វៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុង‌រឿង​របស់​អ្នក​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាច ពី​គ្រប់​សាសន៍​មក​លើ​អ្នក គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​លម្អ​នៃ​ប្រាជ្ញា​របស់​អ្នក ព្រម​ទាំង​បង្អាប់​រស្មី​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាង‌វៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុងរឿង​របស់​អ្នក​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​មើល អញ​នឹង​នាំ​សាសន៍​ដទៃ គឺ​ជា​ពួក​អ្នក​គួរ​ស្ញែង‌ខ្លាច នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍ មក​លើ​ឯង គេ​នឹង​ហូត​ដាវ​ទៅ​ទាស់​នឹង​លំអ​នៃ​ប្រាជ្ញា​របស់​ឯង ព្រម​ទាំង​បង្អាប់​រស្មី​របស់​ឯង​ផង

សូមមើលជំពូក



អេ‌សេ‌គាល 28:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ដក​អំណាច​ចេញ​ពី​ស្ដេច ទ្រង់​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្ដេច


អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​ឲ្យ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុង‌រឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​ឲ្យ​ស្ដេច​នានា​ឃើញ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រើ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ឲ្យ​បំបាត់​ពូជ​សាសន៍​អេស៊ីប​ដ៏​ច្រើន​នោះ។


យើង​នឹង​នាំ​ស្ដេច​នេប៊ូ‌ក្នេសា និង​កង‌ទ័ព​បាប៊ី‌ឡូន​ដ៏​សាហាវ​បំផុត មក​កំទេច​ស្រុក​អេស៊ីប។ ពួក​គេ​នឹង​សម្លាប់​រង្គាល​ប្រជា‌ជន ទុក​សាក‌សព​នៅ​ពាស‌ពេញ​ក្នុង​ស្រុក។


ជន​បរទេស​ដែល​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ បាន​កាប់​ដើម​ឈើ​នោះ រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា​បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។


យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏​ច្រើន​របស់​អ្នក​ស្លាប់​ដោយ​មុខ​ដាវ​របស់​ខ្មាំង ដែល​សាហាវ​ជាង​គេ​បំផុត ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ ពួក​គេ​នឹង​បំបាក់​អំនួត​របស់​ស្រុក​អេស៊ីប ហើយ​ប្រជា‌ជន​ដ៏​ច្រើន​របស់​ស្រុក​អេស៊ីប​នឹង​ត្រូវ​វិនាស។


យើង​នឹង​នាំ​ប្រជា‌ជាតិ​ដ៏​សាហាវ​បំផុត ឲ្យ​មក​រឹប​អូស​យក​ផ្ទះ​របស់​ពួក​គេ យើង​នឹង​បំបាក់​អំនួត​របស់​ពួក​ខ្លាំង​ពូកែ ហើយ​ខ្មាំង​នឹង​ប្រមាថ​ទី‌សក្ការៈ​របស់​ពួក​គេ។


បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កំទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។


បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ តើ​ប្រជា‌ជន​មិន​ជ្រួល‌ច្របល់​ឬ? បើអុលឡោះ‌តាអាឡា​មិន​ដាក់​ទោស​ទេ តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់ ក្រុង​ណា​មួយ​បាន​ឬ?