ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 27:6 - អាល់គីតាប

ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពី​ស្រុក​បាសាន មក​ធ្វើ​ជា​ច្រវា យក​ឈើ​គ្រញូង​ពី​កោះ​គីទីម មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រប់​ដង​ចែវ​របស់​អ្នក​ធ្វើ​ពី​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ដាំ​ដោយ​ភ្លុក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​យក​ឈើ​ម៉ៃ‌សាក់​ពី​ស្រុក​បាសាន មក​ធ្វើ​ជា​ច្រវា យក​ឈើ​គ្រញូង​ពី​កោះ​គីទីម មក​ក្រាល​ជា​មួយ​ភ្លុក ធ្វើ​កន្លែង​អង្គុយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ដង​ចែវ​របស់​ឯង​បាន​ធ្វើ​ពី​ឈើ​ម៉ៃសាក់ ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ឯង ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ប្រដាប់​ដោយ​ភ្លុក

សូមមើលជំពូក



អេ‌សេ‌គាល 27:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​យ៉ាវ៉ាន់ មាន អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម


ទ្រង់​ពង្រាប​ដើម​ឈើ​ដ៏​ខ្ពស់ៗ​ទាំង​ប៉ុន្មាន នៅ​ស្រុក​លីបង់ ពង្រាប​ដើម​ជ្រៃ​ទាំង‌ឡាយ​នៅ​ស្រុក​បាសាន។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ទីរ៉ុស: នាវា​មក​ពី​ស្រុក​តើស៊ីស​អើយ ចូរ​នាំ​គ្នា​ស្រែក​យំ​ទៅ ដ្បិត​កំពង់‌ផែ របស់​ក្រុង​ទីរ៉ុស​វិនាស​សូន្យ ឥត​មាន​សល់​ផ្ទះ ឥត​មាន​កន្លែង​ចូល​សំចត​ទៀត​ឡើយ!។ ពួក​គេ​បាន​ឃើញ​ដូច្នេះ នៅ​ពេល​ធ្វើ​ដំណើរ មក​ពី​កោះ​គីប្រុស។


ទ្រង់​មាន​បន្ទូល​ថា: អ្នក​ក្រុង​ស៊ីដូន ដែល​ត្រូវ​គេ​ធ្វើ​បាប​អើយ អ្នក​នឹង​លែង​បាន​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ ត​ទៅ​មុខ​ទៀត​ហើយ ទោះ​បី​អ្នក​រូត‌រះ​ឆ្លង​ទៅ​កោះ​គីប្រុស​ក្ដី ក៏​នៅ​តែ​ពុំ​បាន​សម្រាក​ដែរ។


ចូរ​ទៅ​កោះ​គីទីម​ដែល​នៅ​ដាច់​ស្រយាល ហើយ​សង្កេត​មើល​ចុះ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ស្រុក​កេដារ ហើយ​ស៊ើប‌សួរ​ឲ្យ​បាន​ហ្មត់‌ចត់​ថា តើ​នៅ​តំបន់​ទាំង​នោះ​គេ​ប្រព្រឹត្ត​ដូច អ្នក​រាល់​គ្នា​ឬ​ទេ?


«យេរូ‌សាឡឹម​អើយ ចូរ​ឡើង​ទៅ​ភ្នំ​លីបង់ ហើយ​ស្រែក​យំ​ចុះ! ចូរ​ទៅ​យំ​សោក​នៅ​ខ្ពង់​រាប​បាសាន! ចូរ​ទៅ​ស្រែក​ពី​លើ​ភ្នំ​អាបា‌រីម! ដ្បិត​គូ​ស្នេហ៍​របស់​អ្នក បាន​វិនាស​ហិន‌ហោច​អស់​ហើយ។


គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខឹង​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។


ដើម​កកោះ​អើយ ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ! ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ! ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!


បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ស្តេច​អុក ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រ‌អែល​នៅ​អេទ្រី។


មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។