លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្តើមយកហ្វូងសត្វរបស់ពួកគេ។
អេសេគាល 25:15 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិភីលីស្ទីនបានសងសឹកជនជាតិយូដា ដោយប្រមាថមាក់ងាយយ៉ាងព្រៃផ្សៃ ចង់តែបំផ្លាញគេ ហើយតាំងខ្លួនជាសត្រូវសួរពូជរបស់គេ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលថា ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច |
លោកសាបាដជាឪពុករបស់លោកស៊ុថេឡា។ លោកអេប្រាអ៊ីមមានកូនពីរទៀត គឺអេស៊ើរ និងអេលាដ។ ប៉ុន្តែ អ្នកស្រុកកាថបានសម្លាប់អ្នកទាំងពីរ នៅពេលដែលអ្នកទាំងពីរទៅដណ្តើមយកហ្វូងសត្វរបស់ពួកគេ។
មួយវិញទៀតកងទ័ពភីលីស្ទីនក៏វាយលុកតំបន់វាលរាប និងតំបន់ខាងត្បូងនៃស្រុកយូដា ហើយដណ្តើមយកបានក្រុងបេតសេមែស អាយ៉ាឡូន កេដេរ៉ូត សូគរ និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងក្រុងធីមណា និងស្រុកភូមិដែលនៅជុំវិញ ក្រុងគីមសូ និងស្រុកភូមិដែលនៅជុំវិញ រួចពួកគេតាំងទីលំនៅតាមក្រុងទាំងនោះ។
ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយ គេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងទ្រង់
ជនជាតិកេបាល ជនជាតិអាំម៉ូន ជនជាតិអាម៉ាឡេក ជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត ហើយជនជាតិភីលីស្ទីនពីខាងលិច។ ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រអែល។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
ប្រជាជនភាគតិចនៅស្រុកអេស៊ីប។ ស្ដេចទាំងអស់នៅស្រុកអ៊ូស ស្ដេចទាំងអស់នៅស្រុកភីលីស្ទីន គឺស្ដេចនៅក្រុងអាស្កាឡូន ក្រុងកាសា ក្រុងអេក្រូន និងក្រុងអាស្តូឌដែលនៅសេសសល់។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «ដោយអ្នកទះដៃ លោតកព្ឆោងយ៉ាងសប្បាយអស់ពីចិត្ត អ្នកត្រេកអរ ព្រោះឃើញទឹកដីអ៊ីស្រអែលហិនហោច ហើយមើលងាយពួកគេទៀតផង
ដោយអ្នកចេះតែចាត់ទុកអ៊ីស្រអែលថាជាសត្រូវសួរពូជ ហើយបង្ហូរឈាមពួកគេដោយមុខដាវ ក្នុងពេលដែលពួកគេត្រូវអន្តរាយ និងពេលដែលអំពើបាបរបស់ពួកគេកើនដល់កំរិតនោះ