Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 7:21 - អាល់គីតាប

21 លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេ‌ប្រា‌អ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្តើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ថាហាត​គាត់​បង្កើត​សាបាឌ សាបាឌ​បង្កើត​ស៊ុថេ‌ឡា ស៊ុថេឡា​បង្កើត​អេសើរ និង​អេលាឌ ដែល​ត្រូវ​ពួក​អ្នក​នៅ​ស្រុក​កាថ​សម្លាប់ ដោយ​ព្រោះ​អ្នក​ទាំង​ពីរ​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ នឹង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 7:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​អេ‌ប្រា‌អ៊ីម គឺ​ស៊ុថេ‌ឡា។ លោក​ស៊ុថេ‌ឡា ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេ‌ដា លោក​អេឡេ‌ដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ


លោក​អេ‌ប្រា‌អ៊ីម​ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ​សន្តាន​ក៏​នាំ​គ្នា​មក​ជួយ​សំរាល​ទុក្ខ​លោក។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ជន‌ជាតិ​ភីលី‌ស្ទីន​បាន​សង‌សឹក​ជន‌ជាតិ​យូដា ដោយ​ប្រមាថ​មាក់‌ងាយ​យ៉ាង​ព្រៃ‌ផ្សៃ ចង់​តែ​បំផ្លាញ​គេ ហើយ​តាំង​ខ្លួន​ជា​សត្រូវ​សួរ​ពូជ​របស់​គេ»។ ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖


មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។


ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​អុលឡោះ​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​អុលឡោះ​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្តេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលី‌ស្ទីន​មក​រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។ ស្តេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ក្រុង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម