កាលស្តេចអាហាសឡើងសោយរាជ្យ គាត់មានអាយុម្ភៃបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
អេសេគាល 19:4 - អាល់គីតាប ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ ក៏នាំគ្នាដាក់អន្ទាក់ចាប់វា ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកទៅឯស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ ក៏នាំគ្នាដាក់អន្ទាក់ចាប់វា ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកនាំទៅឯស្រុកអេស៊ីព្ទ |
កាលស្តេចអាហាសឡើងសោយរាជ្យ គាត់មានអាយុម្ភៃបីឆ្នាំ ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ម្តាយរបស់គាត់មានឈ្មោះថាហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។
ស្តេចហ្វៀរ៉អ៊ូននេកោបានតែងតាំងស្តេចអេលាគីម ជាប្អូនរបស់ស្តេចយ៉ូអាហាស់ឲ្យសោយរាជ្យលើស្រុកយូដា និងក្រុងយេរូសាឡឹម ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯស្តេចយ៉ូអាហាស់ស្តេចនេកោនាំយកទៅជាឈ្លើយនៅស្រុកអេស៊ីប។
ស្តេចនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពចេញមកច្បាំងនឹងស្តេចយេហូយ៉ាគីម ហើយចាប់ស្តេចចងនឹងច្រវាក់ធ្វើពីលង្ហិន នាំយកទៅស្រុកបាប៊ីឡូន។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!”
សិង្ហញីនេះបានបង្ហាត់កូនមួយ ឲ្យរៀនហែកសត្វស៊ី លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ វាស៊ីមនុស្ស។
សិង្ហញីរង់ចាំ តែមិនឃើញកូនមកវិញ ក៏អស់សង្ឃឹម ហើយយកកូនមួយទៀតមកបង្ហាត់ ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។