គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។
អេសេគាល 16:42 - អាល់គីតាប ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះ ដែលយើងនឹងសម្រាកសេចក្ដីក្រោធយើងចំពោះអ្នក ហើយសេចក្ដីប្រចណ្ឌរបស់យើង នឹងថយចេញពីចំពោះអ្នកទៅ យើងនឹងនៅស្ងៀម ឥតមានកំហឹងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលអញនឹងសំរាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញ នឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត |
គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។
ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ រួចធ្វើគូរបានដុត និងគូរបានមេត្រីភាព។ អុលឡោះតាអាឡាក៏ប្រណីសន្តោសស្រុកនោះ ហើយប្រជាជនអ៊ីស្រអែលក៏បានរួចផុតពីគ្រោះកាច។
ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល គឺម្ចាស់ដ៏មានអំណាច របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: យើងនឹងដណ្ដើមយកជ័យជំនះពីបច្ចាមិត្តរបស់យើង ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាអុលឡោះតាអាឡា»។
យើងមិនលាក់មុខនឹងពួកគេទៀតទេ ដ្បិតយើងនឹងចាក់បង្ហូររសរបស់យើងលើកូនចៅអ៊ីស្រអែល» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ប្រជាជនមួយភាគបីនៅក្រុងនេះនឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត និងដោយទុរ្ភិក្ស មួយភាគបីនឹងស្លាប់ដោយមុខដាវ ហើយមួយភាគបីទៀត យើងនឹងកំចាត់កំចាយឲ្យទៅគ្រប់ទិសទី ដោយយកដាវដេញតាមពីក្រោយផង។
យើងនឹងបណ្ដោយតាមកំហឹងរបស់យើង រហូតចប់ចុងចប់ដើម។ យើងនឹងជះកំហឹងរបស់យើងលើពួកគេ រហូតទាល់តែអស់ចិត្ត។ ពេលនោះ ពួកគេនឹងដឹងថា យើងជាអុលឡោះតាអាឡាដែលបាននិយាយជាមួយពួកគេ យើងដាក់ទោសគេតាមកំហឹងរបស់យើង ព្រោះយើងមានចិត្តប្រច័ណ្ឌ។
ទ្រង់ហៅខ្ញុំប្រាប់ថា៖ «មើល! រទេះសេះដែលធ្វើដំណើរទៅស្រុកខាងជើង នឹងនាំរសរបស់យើងឲ្យទៅសណ្ឋិតនៅស្រុកនោះ»។