មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកំទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
អេសាយ 66:17 - អាល់គីតាប អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយ ឲ្យបានបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរខ្មែរសាកល “ពួកអ្នកដែលញែកខ្លួនជាវិសុទ្ធ ហើយជម្រះខ្លួន ដើម្បីចូលទៅសួនច្បារ ដោយតាមមួយនោះដែលនៅកណ្ដាលចំណោមពួកគេ ជាពួកអ្នកស៊ីសាច់ជ្រូក របស់គួរឲ្យស្អប់ខ្ពើម និងកណ្ដុរ ពួកគេនឹងវិនាសទៅជាមួយគ្នា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលញែកខ្លួន ជម្រះខ្លួនសម្រាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ គោរពដល់រូបព្រះមួយនៅកណ្ដាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលខិតខំញែកខ្លួន និងជម្រះកាយឲ្យបរិសុទ្ធ ដើម្បីចូលទៅក្នុងសួនឧទ្យាន របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្ដុរ ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលញែកខ្លួន ហើយជំរះខ្លួនចេញ សំរាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ ហើយគោរពដល់រូបព្រះ១នៅកណ្តាលនោះ ព្រមទាំងស៊ីសាច់ជ្រូកនឹងកណ្តុរ ជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។ |
មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកំទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
មើល៍ ថ្ងៃនៃអុលឡោះតាអាឡាមកដល់ហើយ គឺជាថ្ងៃមួយដ៏សាហាវ ជាថ្ងៃដែលមនុស្សត្រូវទទួលទោស ស្របតាមកំហឹងដ៏ខ្លាំងបំផុត។ ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
ខ្ញុំពោលឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំតែងតែចៀសវាងអ្វីៗគ្រប់យ៉ាង ដែលធ្វើឲ្យមានសៅហ្មង គឺតាំងពីក្មេងមកទល់សព្វថ្ងៃ ខ្ញុំមិនធ្លាប់បរិភោគសាច់សត្វដែលងាប់ដោយជំងឺ ឬដោយសត្វសាហាវខាំឡើយ ហើយខ្ញុំក៏មិនបរិភោគសាច់សត្វមិនហាឡាល់ដែរ»។
ក្នុងចំណោមសត្វដែលលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនហាឡាល់មានដូចតទៅ: ស្កា កណ្តុរ បង្កួយគ្រប់ប្រភេទ