ស្តេចចងលារបស់ស្តេចជាប់នឹង ដើមទំពំាងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។
អេសាយ 63:2 - អាល់គីតាប - ចុះហេតុដូចម្ដេចបានជាអាវវែងរបស់ អ្នកមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ហេតុអ្វីបានជាព្រះភូសារបស់ព្រះអង្គក្រហម ហើយព្រះពស្ត្ររបស់ព្រះអង្គដូចជាអ្នកដែលជាន់ក្នុងទីបញ្ជាន់ផ្លែដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះពស្ត្រព្រះអង្គមានពណ៌ក្រហម ហើយព្រះភូសាដូចជាអ្នក ដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់ ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់ របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាព្រះពស្ត្រទ្រង់មានពណ៌ក្រហម ហើយព្រះភូសាក៏ដូចជាអ្នកដែលជាន់ក្នុងធុងទំពាំងបាយជូរដូច្នេះ |
ស្តេចចងលារបស់ស្តេចជាប់នឹង ដើមទំពំាងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។
ទ្រង់យកសេចក្ដីសុចរិតរបស់ទ្រង់ ធ្វើជាអាវក្រោះ ទ្រង់យកការសង្គ្រោះធ្វើជាមួកដែក ទ្រង់យកការសងសឹកធ្វើជាសំពត់ និងយកចិត្តប្រច័ណ្ឌធ្វើជាអាវវែង។
- តើអ្នកដែលមកពីក្រុងបូសរ៉ា នៅស្រុកអេដុម ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ ព្រមទាំងដើរយ៉ាងអង់អាច សំដែងអំណាចដ៏ខ្លាំងពូកែនេះជានរណា? - គឺយើង ដែលមកកាត់ក្ដី ដោយយុត្តិធម៌ យើងមករករឿងប្រជាជាតិនានា ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់យើង។
យើងជាអុលឡោះដ៏នៅអស់កល្ប! យើងនឹងបង្ហូរឈាមអ្នក ហើយឈាមនឹងតាមអ្នកជាប់ជានិច្ច។ ដោយអ្នកចូលចិត្តបង្ហូរឈាម ឈាមនឹងតាមអ្នកជាប់ជានិច្ច - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ម៉ាឡាអ៊ីកាត់នោះបោះកាំបិតរបស់គាត់មកលើផែនដី ផ្លែទំពាំងបាយជូរនៅលើផែនដីក៏កាត់រួចរាល់ជាស្រេច ហើយគាត់បោះផ្លែទំពាំងបាយជូរទៅក្នុងធុងបញ្ជាន់ផ្លែ ជាធុងនៃកំហឹងដ៏ខ្លាំងរបស់អុលឡោះ។
មានដាវមួយយ៉ាងមុតចេញពីមាត់របស់គាត់ មកប្រហារជាតិសាសន៍ទាំងឡាយគាត់នឹងកាន់ដំបងដែកដឹកនាំគេ ហើយគាត់ជាន់ទំពាំងបាយជូរនៅក្នុងធុងឲ្យចេញជាស្រានៃកំហឹងដ៏ខ្លាំងក្លារបស់អុលឡោះ ដ៏មានអំណាចលើអ្វីៗទាំងអស់។