រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់អុលឡោះ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក!
អេសាយ 57:7 - អាល់គីតាប អ្នកធ្វើពិធីរួមបវេណីនៅលើភ្នំខ្ពស់ៗ អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកបានដាក់គ្រែរបស់អ្នកនៅលើភ្នំខ្ពស់ និងស្កឹមស្កៃ ក៏បានឡើងទៅទីនោះដើម្បីថ្វាយយញ្ញបូជាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានដាក់គ្រែដេករបស់អ្នកនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលអ្នកបានឡើងទៅថ្វាយយញ្ញបូជាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ |
រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់អុលឡោះ ហើយគោរពព្រះក្លែងក្លាយ ចូរនាំគ្នាចូលមក!
អុលឡោះតាអាឡាមានបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
តាំងពីយូរយារណាស់មកហើយ អ្នកបានបះបោរប្រឆាំងនឹងយើង ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។ អ្នកបានពោលថា: “ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។ អ្នកបានផិតក្បត់យើង ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍ តើមានកន្លែងណាមួយដែលអ្នកពុំបាន ផិតក្បត់យើង? អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក សីលធម៌ដែលអ្នកប្រព្រឹត្ត។
នៅរជ្ជកាលស្តេចយ៉ូសៀស អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។
នាងយកសម្លៀកបំពាក់របស់នាង ជាសម្លៀកបំពាក់ធ្វើពីក្រណាត់ចំរុះពណ៌ ទៅតាក់តែងកន្លែងនៅតាមទួលខ្ពស់ៗ ហើយប្រព្រឹត្តអំពើពេស្យាចារនៅទីនោះ - ពីមុនក្ដី នៅពេលខាងមុខក្ដី មិនដែលមានរឿងដូច្នេះកើតឡើងទេ -។
គឺនាងសង់នៅគ្រប់ច្រកផ្លូវ ហើយប្រើសម្រស់របស់ខ្លួនប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។ នាងប្រគល់ខ្លួនទៅឲ្យអស់អ្នកដើរកាត់តាមនោះ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។
ជនជាតិបាប៊ីឡូននាំគ្នាមករកនាង ដើម្បីរួមដំណេកជាមួយនាង ហើយបង្ខូចនាងឲ្យក្លាយទៅជាស្រីពេស្យា។ នាងបានខូចខ្លួនជាមួយពួកគេ រហូតដល់នាងស្អប់ខ្ពើមពួកគេ។
នាងអង្គុយនៅលើគ្រែតាក់តែងយ៉ាងស្អាត នៅមុខមានតុមួយដែលនាងយកគ្រឿងក្រអូប និងប្រេងរបស់យើងមកដាក់ទទួលពួកគេ។
ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។