ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
អេសាយ 57:10 - អាល់គីតាប អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ ព្រះគម្ពីរខ្មែរសាកល អ្នកបានអស់កម្លាំងដោយដំណើរវែងឆ្ងាយរបស់អ្នក ប៉ុន្តែអ្នកមិនបានពោលថា: ‘អស់សង្ឃឹមហើយ!’ នោះទេ អ្នកបានរកឃើញការបន្តកម្លាំងជាថ្មី ដូច្នេះបានជាអ្នកមិនបានចុះខ្សោយឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវអស់កម្លាំង ដោយផ្លូវរបស់អ្នកវែងឆ្ងាយ ប៉ុន្តែ អ្នកមិនបានថាជាបង់កម្លាំងទទេនោះទេ គឺអ្នកបានទទួលសេចក្ដីចម្រើនកម្លាំងវិញ បានជាអ្នកមិនបានណាយចិត្តសោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកធ្វើដំណើររហូតទាល់តែនឿយហត់ តែអ្នកមិនព្រមឈប់ទេ គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងត្រូវអស់កំឡាំង ដោយផ្លូវរបស់ឯងវែងឆ្ងាយ ប៉ុន្តែឯងមិនបានថាជាបង់កំឡាំងទទេនោះទេ គឺឯងបានទទួលសេចក្ដីចំរើនកំឡាំងវិញ បានជាឯងមិនបានណាយចិត្តសោះឡើយ។ |
ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្ដី ក៏អ្នកនៅតែឥតបានការដែរ អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ ហើយទស្សន៍ទាយរៀងរាល់ខែ អំពីហេតុការណ៍ដែលត្រូវកើតមាន។ ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
យើងបានប្រាប់អ្នកឲ្យប្រុងប្រយ័ត្នខ្លួន បើប្រឹងរត់ដូច្នេះ ក្រែងមុតជើង ហើយស្ងួតបំពង់ក! ប៉ុន្តែ អ្នកតបវិញថា “មិនបាច់ហាមប្រាមខ្ញុំទេ ខ្ញុំស្រឡាញ់ព្រះឯទៀតៗ ហើយខ្ញុំត្រូវតែរត់ទៅតាមព្រះទាំងនោះ”។
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។
អុលឡោះតាអាឡា រំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ទ្រង់បានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ទ្រង់បានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកទ្រង់វិញទេ។
ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមក គ្មាននរណានិយាយការពិតទេ ពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យ ពោលពាក្យភូតភរ ហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
ទោះបីគេខំប្រឹងយ៉ាងណាក៏ដុសស្នឹមមិនជ្រះដែរ គឺមានតែភ្លើងទេដែលអាចជម្រះស្នឹមបាន!
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលធ្វើឲ្យ ស្នាដៃរបស់ជាតិសាសន៍នានារលាយក្នុងភ្លើង ហើយឲ្យកិច្ចការដែលមហាជនទាំងឡាយ ប្រឹងប្រែងធ្វើត្រូវរលាយសូន្យ។