ពេលនោះ អុលឡោះតាអាឡានឹងសំដែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ»។
អេសាយ 53:1 - អាល់គីតាប ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលយើងនិយាយឲ្យគេស្តាប់? តើអុលឡោះតាអាឡាបានសំដែងអំណាច ចំពោះនរណា? ព្រះគម្ពីរខ្មែរសាកល តើនរណាបានជឿដំណឹងរបស់ពួកយើង? តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាបានជឿដំណឹងដែលយើងប្រាប់? ហើយតើអ្នកណាបានឃើញព្រះពាហុ នៃព្រះយេហូវ៉ាបានសម្ដែង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនតបថា តើនរណាជឿ សេចក្ដីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសម្តែងឫទ្ធិបារមី ចំពោះនរណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ |
ពេលនោះ អុលឡោះតាអាឡានឹងសំដែងសិរីរុងរឿង ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា ដ្បិតអុលឡោះតាអាឡាមានបន្ទូលដូច្នេះ»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង! សូមក្រោកឡើង សំដែងអំណាច! សូមតើនឡើង ដូចនៅជំនាន់ដើម! កាលពីបុរាណ អំណាចទ្រង់ បានប្រហារស្រុកអេស៊ីប និងចាក់ទម្លុះសត្វដ៏សំបើមនោះ។
អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។
ទ្រង់មើលឃើញថាគ្មាននរណាម្នាក់អើពើ ហើយទ្រង់សោកស្ដាយ ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល ទ្រង់ក៏មកសង្គ្រោះ ដោយអំណាចរបស់ទ្រង់ និងសំអាងលើសេចក្ដីសុចរិតរបស់ទ្រង់។
អុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក អំណាចដ៏ខ្លាំងក្លារបស់ទ្រង់ធ្វើជាសាក្សីថា យើងមិនប្រគល់ស្រូវរបស់អ្នក ទៅឲ្យខ្មាំងសត្រូវទៀតឡើយ កូនចៅរបស់សាសន៍ដទៃក៏លែងផឹក ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់ នោះទៀតដែរ។
នៅពេលនោះ អ៊ីសាមានប្រសាសន៍ឡើងថា៖ «ឱអុលឡោះ ជាបិតាជាម្ចាស់នៃសូរ៉កា និងជាម្ចាស់នៃផែនដីអើយខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
អ៊ីសាមានប្រសាសន៍តបទៅគាត់វិញថា៖ «ស៊ីម៉ូន កូនយូនើសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺអុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កាបានសំដែងឲ្យអ្នកដឹង។
អ៊ីសានាំសាវ័កទាំងដប់ពីរនាក់ ចេញទៅជាមួយគាត់។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលណាពបានចែងទុក អំពីបុត្រាមនុស្សនឹងកើតមាននៅទីនោះ
រីឯអស់អ្នកដែលបានទទួលគាត់ គឺអស់អ្នកដែលជឿលើនាមគាត់ គាត់ប្រទានឲ្យគេអាចទៅជាបុត្ររបស់អុលឡោះ។
គាត់បានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារគាត់។
គឺស្របតាមសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមកថា៖ «ឱអុលឡោះជាអម្ចាស់អើយ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើអុលឡោះជាអម្ចាស់បានសំដែងឫទ្ធិបារមី ឲ្យនរណាឃើញ?»។
អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីអាល់ម៉ាហ្សៀសស្លាប់នៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាអំណាចរបស់អុលឡោះ
ប៉ុន្ដែ ចំពោះអស់អ្នកដែលអុលឡោះបានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកអាល់ម៉ាហ្សៀសថាជាអំណាច និងជាប្រាជ្ញាញាណរបស់អុលឡោះវិញ។