គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។
អេសាយ 16:13 - អាល់គីតាប នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ ព្រះគម្ពីរខ្មែរសាកល នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលកាលពីមុន ស្ដីអំពីម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម |
គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។
ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។
កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ តាំងពីដើមរៀងមក យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ ក្រៅពីយើង តើមានម្ចាស់ណាទៀតទេ? ទេ! គ្មានថ្មដាណាទៀតឡើយ យើងមិនដែលបានស្គាល់ទាល់តែសោះ។