Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 16:12 - អាល់គីតាប

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 លុះ​ពេល​ម៉ូអាប់​លេចមក ពេល​គេ​នឿយហត់​នៅ​ទីខ្ពស់ ពេល​គេ​ចូលទៅ​ទីវិសុទ្ធ​របស់គេ​ដើម្បី​អធិស្ឋាន នោះក៏​គ្មានប្រយោជន៍អ្វី​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ​បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​នឹង​ឃើញ​អ្នក​ស្រុក​ម៉ូអាប់​ខំ​ប្រឹង​ឡើង​ទៅ កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ យ៉ាង​ត្រដាប‌ត្រដួស គេ​បន់​ព្រះ​របស់​ខ្លួន​នៅ​កន្លែង​សក្ការៈ តែ​ឥត​បាន​ផល​អ្វី​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ‌ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 16:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​កន្លែង​សក្ការៈ​មួយ​នៅ​លើ​ភ្នំ ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ជូន​ព្រះ​កេមូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​ម៉ូអាប់ និង​ព្រះ​ម៉ូឡុក ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​ជន‌ជាតិ​អាំម៉ូន។


លុះ​ដល់​ថ្ងៃ​ជ្រេរ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ជូន​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។


ពេល​ពួក​អយ្យ‌កោ​របស់​យើង​កំទេច​នគរ​កូសាន ខារ៉ាន រេសែប និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​បាន​ឡើយ។


ដូច្នេះ ស្តេច​ស្រុក​ម៉ូអាប់​យក​កូន​ច្បង​ដែល​ត្រូវ​ស្នង​រាជ្យ មក​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​កំពែង​ក្រុង បណ្តាល​ឲ្យ​កង‌ទ័ព​អ៊ីស្រ‌អែល​រន្ធត់‌ចិត្ត​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដក​ទ័ព​វិល​ទៅ​កាន់​ស្រុក​របស់​ខ្លួន​វិញ។


ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។


ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ប្រកាស​ទុក​ជា​មុន តាំង​ពី​យូរ​ណាស់​មក​ហើយ ស្ដី​អំពី​ជន‌ជាតិ​ម៉ូអាប់។


អុលឡោះ‌តាអាឡា​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ទ្រង់ នៅ​ពេល​ទ្រង់​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ទ្រង់។


ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌នីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​នាក់​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​សម្លាប់​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ បុត្រា​មួយ​នាក់​ទៀត​នាម​អេសារ-‌ហាដោន បាន​ឡើង​ស្នង​រាជ្យ។


ទោះ​បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្ដី ក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរ អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយ ហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន។ ចូរ​ឲ្យ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ!


ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។


ម៉ូអាប់​មុខ​ជា​ខក​ចិត្ត​នឹង​កេម៉ូស ជា​ព្រះ​របស់​ខ្លួន ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ខក​ចិត្ត​នឹង​បេត‌អែល ជា​ទី​ពឹង​ផ្អែក​របស់​ពួក​គេ​ដែរ។


«យើង​នឹង​លែង​ឲ្យ​មាន​ជន‌ជាតិ​ម៉ូអាប់​ឡើង​ទៅ​តាម​ទួល​ខ្ពស់ៗ ដើម្បី​ដុត​គ្រឿង​ក្រអូប​បូជា​ព្រះ​របស់​ខ្លួន​ទៀត​ហើយ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ជន‌ជាតិ​ម៉ូអាប់​អើយ អ្នក​វេទនា​ហើយ ប្រជា‌ជន​ដែល​គោរព​ព្រះ‌កេម៉ូស ត្រូវ​អន្តរាយ​ជា​មិន​ខាន ដ្បិត​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ។


ម៉ូអាប់​អើយ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ មក​ពី​អ្នក​ទុក​ចិត្ត​លើ​ស្នា‌ដៃ និង​លើ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន អ្នក​នឹង​ត្រូវ​ខ្មាំង​វាយ​យក​បាន រីឯ​កេម៉ូស​ជា​ព្រះ​របស់​អ្នក ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ជា​មួយ​ពួក​អ៊ីមុាំ និង​ពួក​មន្ត្រី​ដែរ។


ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែសបូន អណ្តាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្តេច​ស៊ីហុន ឆាប​ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេ​កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើណូន។


បាឡាម​ក៏​ទៅ​ជា​មួយ​ស្តេច​បាឡាក់ រហូត​ដល់​ក្រុង​គារយ៉ាត់–‌ហាសូត។


លុះ​ព្រឹក​ឡើង ស្តេច​បាឡាក់​បាន​នាំ​បាឡាម​ឡើងទៅ​បាម៉ុត–បាល។ នៅ​កន្លែង​នោះ​គាត់​អាច​មើល​ឃើញ​ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន។


ស្តេច​នាំ​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីស្កា។ នៅ​ទី​នោះ ស្តេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នី​មួយៗ ស្តេច​ជូន​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។


ស្តេច​បាឡាក់​នាំ​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។


ខ្ញុំ​ឃើញ​ស្តេច​ម្នាក់ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកកូប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រ‌អែល ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម