ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
អេសាយ 14:12 - អាល់គីតាប ឱផ្កាយព្រឹកដ៏ភ្លឺអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ? អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ? ព្រះគម្ពីរខ្មែរសាកល ផ្កាយព្រឹក ជាកូននៃអរុណអើយ អ្នកបានធ្លាក់ពីលើមេឃយ៉ាងណាហ្ន៎! អ្នកដែលបង្ក្រាបប្រជាជាតិនានាអើយ អ្នកត្រូវបានកាប់រំលំដល់ដីយ៉ាងណាហ្ន៎! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱផ្កាយព្រឹកដ៏ភ្លឺអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ? អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱតារាប្រចាំថ្ងៃ ជាផ្កាយព្រឹកអើយ ន៏ ឯងបានធ្លាក់ចុះមកពីលើមេឃហើយ ឯងដែលបានផ្តេកអស់ទាំងនគរឲ្យរាប ឯងបានត្រូវកាប់រំលំដល់ដីដែរហ្ន៎ |
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ ដែលជ្រុះអស់នោះដែរ។
បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកំទេច ផែនដីទាំងមូល បែរជាបាក់បែកខ្ទេចខ្ទីអស់! ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាដូច្នេះ!
ទោះបីបាប៊ីឡូនលើកខ្លួនឡើងដល់មេឃ ទោះបីពួកគេសង់បន្ទាយយ៉ាងខ្ពស់ៗក្ដី ក៏យើងនឹងចាត់អ្នកបំផ្លាញឲ្យនាំគ្នាមក ប្រហារក្រុងនេះដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ម្ដេចក៏អុលឡោះខឹងខ្លាំងដូច្នេះ! ទ្រង់ធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ទ្រង់ធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ខឹង ទ្រង់មិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ជើងរបស់ទ្រង់ទេ។
ពួកគេច្រៀងទំនួញមួយបទស្រណោះអ្នកដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជំរករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំឃើញអ៊ីព្លេសហ្សៃតនធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។
យើងក៏មានពាក្យណាពីបានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្ដទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើងក្នុងចិត្ដបងប្អូន។
ដ្បិតអុលឡោះពុំបានយោគយល់ដល់ពួកម៉ាឡាអ៊ីកាត់ដែលប្រព្រឹត្ដអំពើបាបទេ ទ្រង់បានរុញពួកគេទម្លាក់ទៅក្នុងនរ៉កាអវិចី ដែលងងឹតសូន្យ ហើយគេជាប់ឃុំឃាំងនៅទីនោះរង់ចាំពេលទ្រង់វិនិច្ឆ័យទោស។
អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីអុលឡោះជាបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។
ម៉ាឡាអ៊ីកាត់ទីបីផ្លុំត្រែឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ដែលកំពុងតែឆេះដូចចន្លុះ ធ្លាក់ពីលើមេឃមក។ ផ្កាយនោះធ្លាក់មកក្នុងទន្លេទាំងឡាយអស់មួយភាគបី ហើយក៏ធ្លាក់មកលើប្រភពទឹកនានាដែរ។
ម៉ាឡាអ៊ីកាត់ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរ៉កា