ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។
អេម៉ុស 5:17 - អាល់គីតាប ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រប់ទាំងចម្ការទំពាំងបាយជូរ នឹងមានសំឡេងទ្រហោយំ ដ្បិតយើងនឹងដើរកាត់កណ្ដាលអ្នករាល់គ្នា នោះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា មនុស្សម្នានឹងសោកសង្រេង នៅតាមចម្ការទំពាំងបាយជូរទាំងអស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រប់ទាំងចំការទំពាំងបាយជូរ គេនឹងទ្រហោយំដែរ ដ្បិតអញនឹងដើរកាត់កណ្តាលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ |
ម៉ូសាជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: “នៅកណ្តាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាអុលឡោះតាអាឡា យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។
ពេលអុលឡោះតាអាឡាឆ្លងកាត់ស្រុកអេស៊ីប ដើម្បីប្រហារជនជាតិអេស៊ីប ហើយមើលឃើញឈាមលើក្របទ្វារទាំងសងខាង និងក្របទ្វារខាងលើ នោះទ្រង់នឹងរំលងផ្ទះរបស់អ្នករាល់គ្នា មិនឲ្យមេបំផ្លាញចូលទៅប្រហារអ្នករាល់គ្នាឡើយ។
នៅតាមចម្ការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសំរែកវេទនាប៉ុណ្ណោះ។
«ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងស្ថិតនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង ក្រុងយេរូសាឡឹមនឹងបានវិសុទ្ធ ហើយជាតិសាសន៍ដទៃលែងមកឈ្លានពាន ក្រុងនេះទៀត។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
យើងនឹងការពារដំណាក់របស់យើងមិនឲ្យ កងទ័ពសត្រូវចេញចូលវាយលុកបានឡើយ ហើយយើងក៏មិនឲ្យនរណាសង្កត់សង្កិន ប្រជារាស្ដ្ររបស់យើងបានទៀតដែរ ដ្បិតឥឡូវនេះ យើងមើលថែរក្សាពួកគេ។