Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 5:18 - អាល់គីតាប

18 អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់អុលឡោះ‌តាអាឡា អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​អ្វី​នៅ​ថ្ងៃ​របស់អុលឡោះ‌តាអាឡា? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 វេទនា​ដល់អ្នក​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​បាន​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​ណា​ប្រាថ្នា​ចង់​ឃើញ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​អ្វី​នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់? ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ គឺ​មិន​មែន​ថ្ងៃ​ដែល​មាន​ពន្លឺ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 វេទនា​ដល់​ឯង​រាល់​គ្នា ដែល​សង្វាត​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា តើ​ចង់​បាន​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត មិន​មែន​ភ្លឺ​ទេ

សូមមើលជំពូក ចម្លង




អេម៉ុស 5:18
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ជិត​បង្កើយ​ហើយ។ នៅ​ថ្ងៃ​នោះ ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នឹង​ធ្វើ​ឲ្យ​កើត​មហន្ត‌រាយ។


អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។


ពួក​គេ​ពោល​ថា «សូម​អុលឡោះ‌តាអាឡា​បំពេញ កិច្ចការ​របស់​ទ្រង់​ឲ្យ​ឆាប់ៗ​ទៅ ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ផង! សូម​ឲ្យ​គម្រោង‌ការ​របស់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​សម្រេច​ឆាប់ៗ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ផង!»។


ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។


រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ហ៊ូកុំ​ម្ចាស់​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។


បន្ទាប់​មក ពេល​ឈ្ងោក​ចុះ​មក​ដី ឃើញ​មាន​សុទ្ធ​តែ​ទុក្ខ​លំបាក និង​ភាព​ងងឹត ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​រក​ភាព​អន្ធការ។


ដោយ‌សារអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ខឹង​យ៉ាង​ខ្លាំង ទឹក​ដី​របស់​គេ​នឹង​ត្រូវ​ឆាប‌ឆេះ ហើយ​ប្រជា‌ជន​នឹង​ក្លាយ​ទៅ​ជា​ចំណី​ភ្លើង។ គ្មាន​នរណា​ម្នាក់​ត្រា​ប្រណី​បង​ប្អូន​របស់​ខ្លួន​ទេ។


ចូរ​លើក​តម្កើង​សិរី‌រុង‌រឿងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា មុន​ពេល​ទ្រង់​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ទ្រង់​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។


ពួក​គេ​ពោល​មក​ខ្ញុំ​ថា: “តើ​បន្ទូល​របស់អុលឡោះ‌តាអាឡា​នៅ​ឯ​ណា ចូរ​ឲ្យ​បន្ទូល​នោះ​សម្រេច​ជា​រូប​រាង​ចុះ!”


វេទនា​ហើយ! ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សែន​វេទនា ដែល​គ្មាន​ថ្ងៃ​ណា​មួយ​ប្រដូច​បាន​ឡើយ គឺ​ជា​ថ្ងៃ​ដែល​កូន​ចៅ​របស់​យ៉ាកកូប ត្រូវ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពួក​គេ​មុខ​ជា​បាន​រួច​ជីវិត»។


«កូន​មនុស្ស​អើយ នៅ​ស្រុក​អ៊ីស្រ‌អែល អ្នក​រាល់​គ្នា​មាន​សុភាសិត​មួយ​ចែង​ថា “ពេល​វេលា​ចេះ​តែ​បោះ​ជំហាន​ទៅ​មុខ តែ​គ្មាន​និមិត្ត‌ហេតុ​ណា​មួយ​សម្រេច​ជា​រូប​រាង​សោះ!”។


«កូន​មនុស្ស​អើយ កូន​ចៅ​អ៊ីស្រ‌អែល​ពោល​ថា “និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​អ្នក​ឃើញ​នេះ គឺ​សម្រាប់​អនាគត‌កាល​ដ៏​យូរ‌លង់ ហើយ​សេចក្ដី​ដែល​គាត់​ថ្លែង​ក៏​សម្រាប់​ពេល​ដ៏​ឆ្ងាយ​ខាង​មុខ​ដែរ”។


ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់​ពេក​ក្រៃ! ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជិត​មក​ដល់​ហើយ គឺ​ជា​ថ្ងៃ​ដែល​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។


ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។


អុលឡោះ‌តាអាឡា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ទ្រង់ ដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ទ្រង់ ដ្បិត​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​ជា​ថ្ងៃ​ដ៏​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។


ពេល​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។


ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​វិនិច្ឆ័យ​ទោស ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ ទ្រង់​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។ អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!


ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស ជិត​មក​ដល់​ហើយ ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។ មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ នឹង​ប្រៀប​ដូច​ជា​ចំបើង។ ថ្ងៃ​នោះ​នឹង​ឆេះ​កំទេច​ពួក​គេ ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ​សារ​ទុរ្ភិក្ស ឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្តៅ និង​ជំងឺ​ឆ្លង។ យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូម របស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។


ថ្ងៃ​ដែល​អ៊ីសា‌ជាអម្ចាស់​មក ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែនដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែនដីដែរ។


គេ​នឹង​ពោល​ថាៈ «បើ​អ៊ីសា​សន្យា​ថា​មក​មែន​នោះ តើ​ឥឡូវ​គាត់​នៅ​ឯ​ណា? តាំង​ពី​បុព្វ‌បុរស​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​អុលឡោះ​បង្កើត​ពិភព​លោក!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម