ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន
អេភេសូរ 6:22 - អាល់គីតាប ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្ដបងប្អូនទៀតផង។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីយើង និងដើម្បីលើកទឹកចិត្តអ្នករាល់គ្នា។ Khmer Christian Bible ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នាសម្រាប់ការនេះឯង គឺដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីយើង និងដើម្បីកម្សាន្តចិត្តអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សំរាប់សេចក្ដីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។ |
ដោយរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំសង្ឃឹមថានឹងចាត់លោកធីម៉ូថេមករកបងប្អូន ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្ញុំបានធូរស្បើយក្នុងចិត្ដដោយទទួលដំណឹងពីបងប្អូន
ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
គឺខ្ញុំចង់លើកទឹកចិត្ដបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ ពោលគឺអាល់ម៉ាហ្សៀសផ្ទាល់
ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយអុលឡោះ ក្នុងការប្រកាសដំណឹងល្អរបស់អាល់ម៉ាហ្សៀស ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង
សំរាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសំដីល្អដែលបងប្អូននិយាយ។