យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់
អេភេសូរ 1:23 - អាល់គីតាប ដែលជារូបកាយរបស់គាត់។ ក្រុមជំអះនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អាល់ម៉ាហ្សៀស ហើយអាល់ម៉ាហ្សៀសផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះដែរ។ ព្រះគម្ពីរខ្មែរសាកល ក្រុមជំនុំជាព្រះកាយរបស់ព្រះអង្គ ជាភាពពេញលេញរបស់ព្រះអង្គដែលបំពេញអ្វីៗទាំងអស់ដោយអ្វីៗទាំងអស់៕ Khmer Christian Bible ដែលជារូបកាយរបស់ព្រះអង្គ និងជាសេចក្ដីពោរពេញរបស់ព្រះអង្គដែលបំពេញទាំងអស់ក្នុងគ្រប់ការទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលជាព្រះកាយរបស់ព្រះអង្គ ជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រិស្ត ហើយព្រះគ្រិស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសេចក្ដីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់។ |
យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់
ដូច្នេះត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ ផង។
មានសកម្មភាពផ្សេងៗពីគ្នា តែមានអុលឡោះជាម្ចាស់តែមួយទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។
លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់អាល់ម៉ាហ្សៀសហើយ ទើបអ៊ីសាជាបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចអុលឡោះជាបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមអំណាចអ៊ីសានោះវិញដែរ ដើម្បីឲ្យអុលឡោះបានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
ដោយអ៊ីសាបានស្លាប់នៅលើឈើឆ្កាង គាត់បានសំរុះសំរួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយអុលឡោះវិញ ទាំងកំចាត់ការស្អប់គ្នាចោលផង។
នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ
គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។
អ៊ីសាដែលបានចុះមកនោះ ជាអ្នកដែលបានឡើងទៅទីដ៏ខ្ពស់បំផុតនៃសូរ៉កា ដើម្បីបំពេញអ្វីៗទាំងអស់។
ដើម្បីរៀបចំប្រជាជនដ៏បរិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងរូបកាយរបស់អាល់ម៉ាហ្សៀសឡើង
រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់បុត្រារបស់អុលឡោះ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់អាល់ម៉ាហ្សៀសដែលបំពេញអ្វីៗទាំងអស់។
រូបកាយមានតែមួយ ហើយរសអុលឡោះក៏មានតែមួយ ដូចអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់អាល់ម៉ាហ្សៀស សម្រាប់រូបកាយរបស់គាត់ដែលជាក្រុមជំអះ។
គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។
សូមឲ្យសេចក្ដីសុខសាន្ដរបស់អាល់ម៉ាហ្សៀស គ្រងរាជ្យនៅក្នុងចិត្ដបងប្អូន ព្រោះអុលឡោះបានត្រាស់ហៅបងប្អូនឲ្យមករួមគ្នាក្នុងរូបកាយតែមួយ ដើម្បីឲ្យបងប្អូនប្រកបដោយសេចក្ដីសុខសាន្ដ។ ត្រូវអរគុណទ្រង់ជានិច្ច។