ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អូបាឌា 1:20 - អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិប‌តា។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផា‌រ៉ាដ នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ ហើយអុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ នឹង​កាន់​កាប់​ស្រុក​របស់​ពួក​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​នៅ​សេផារ៉ាឌ នឹង​កាន់​កាប់​ក្រុង​នានា​នៅ​តំបន់​ណេកិប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិប‌តា។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផា‌រ៉ាដ នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ ហើយ​ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជាប់​ជា​ឈ្លើយ គេ​នឹង​បាន​ស្រុក​របស់​ពួក​សាសន៍​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ជា​ឈ្លើយ ត្រង់​សេផារ៉ាឌ គេ​នឹង​បាន​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ដើម្បី​នឹង​ជំនុំ‌ជំរះ​ស្រុក​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា។:៚

សូមមើលជំពូក



អូបាឌា 1:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្វារ​ក្រុង​ទាំង‌ឡាយ​នៅ​តំបន់​ខាង​ត្បូង បិទ​អស់​ហើយ គ្មាន​នរណា​មក​បើក​ទៀត​ទេ ជន‌ជាតិ​យូដា​ទាំង​មូល​ត្រូវ​ខ្មាំង​នាំ​យក​ទៅ​ជា ឈ្លើយ​សឹក​អស់​គ្មាន​សល់។


នៅ​គ្រា​នោះ ជន‌ជាតិ​យូដា​នឹង​រួប‌រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ស្រុក​ខាង​ជើង​មក​ដល់​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វបុរស​របស់​គេ​ទុក​ជា​មត៌ក។


គេ​នឹង​ថ្លឹង​ប្រាក់​ទិញ​ដី‌ធ្លី គេ​នឹង​ធ្វើ​លិខិត​បញ្ជាក់​ទិញ ហើយ​បិទ​ត្រា ព្រម​ទាំង​រក​សាក្សី​ឲ្យ​ដឹង​ឮ​ផង គឺ​នៅ​ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម ក្រុង​នានា​ក្នុង​ស្រុក​យូដា ក្រុង​នានា​នៅ​តំបន់​ភ្នំ ក្រុង​នានា​នៅ​តំបន់​វាល​ទំនាប និង​ក្រុង​នានា​នៅ​តំបន់​ណេកិប ដ្បិត​យើង​នឹង​ស្ដារ​ស្រុក​ទេស​នេះ​ឡើង​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​ពុន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា អ្នក​គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដូច្នេះ តើ​ឲ្យ​យើង​បោះ​បង់​ចោល​ពូជ‌ពង្ស​របស់​យ៉ាកកូប និង​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​យើង ដូច​ម្ដេច​បាន? តើ​យើង​លែង​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ ឲ្យ​គ្រប់‌គ្រង​លើ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម អ៊ីសាហាក់ និង​យ៉ាកកូប​កើត​ឬ? ទេ! យើង​នឹង​ស្ដារ​ពួក​គេ​ឡើង​វិញ ព្រម​ទាំង​សំដែង​ចិត្ត​អាណិត​អាសូរ​ពួក​គេ​ថែម​ទៀត​ផង»។


អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​អើយ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​នៅ​លើ​ភ្នំ​នេះ​វិញ។ អ្នក​រាល់​គ្នា​នឹង​យក​ទឹក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ និង​ជា​កេរ‌មត៌ក ទឹក​ដី​នេះ​នឹង​លែង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បាត់​បង់​កូន​ចៅ​ទៀត​ហើយ»។


ក៏​ប៉ុន្តែ អុលឡោះ​ពុំ​បាន​ចាត់​ណាពី​អេលី‌យ៉េស ឲ្យ​ទៅ​ជួយ​ស្ដ្រី​មេ‌ម៉ាយ​ណា​ម្នាក់​នៅ​ស្រុក​អ៊ីស្រ‌អែល​ឡើយ គឺ​ទ្រង់​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជួយ​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិប‌តា ក្នុង​ក្រុង​ស៊ីដូន​វិញ។