ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 8:13 - អាល់គីតាប

ដោយ​ទ្រង់​ហៅ​សម្ពន្ធ‌មេត្រី​នេះ​ថា ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ទ្រង់​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​ព្រះ​មានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះ​ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​ទីមួយ​ទៅជាចាស់​វិញ​។ រីឯ​អ្វី​ដែល​ត្រូវបាន​ធ្វើឲ្យចាស់ ក៏​ចាស់ទៅៗ រហូតដល់​ជិត​សាបសូន្យ​៕

សូមមើលជំពូក

Khmer Christian Bible

ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។​ ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់​តែ​ចាស់​ទៅៗ​ ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​សញ្ញាថ្មី ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា​មុន​ត្រឡប់​ជា​ចាស់ ឯ​អ្វី​ដែល​ចាស់ ហើយ​លែង​ប្រើ នោះ​ក៏​ជិត​នឹងសាប​សូន្យ​ទៅ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ព្រះអង្គ​ហៅ​សម្ពន្ធ‌មេត្រី​នេះ​ថា​ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ព្រះអង្គ​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា​ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ នោះ​មុខ​ជា​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពាក្យ​ដែល​ថា «ថ្មី» នោះ​គឺ​ថា ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្ដី​មុន​ទៅ​ជា​ចាស់​ហើយ ឯ​របស់​ណា​ដែល​ត្រឡប់​ជា​ចាស់ ហើយ​មាន​វ័យ​កន្លង នោះ​ក៏​ជិត​នឹង​សូន្យ​បាត់​ដែរ។

សូមមើលជំពូក



ហេព្រើរ 8:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​លើ​មេឃ រួច​ក្រឡេក​មើល​មក​ផែនដី​នេះ ផ្ទៃ​មេឃ​នឹង​រសាត់​បាត់​ទៅ​ដូច​ផ្សែង ផែនដី​នឹង​រេច‌រឹល​ទៅ​ដូច​សម្លៀក‌បំពាក់ មនុស្ស​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​ដូច​សត្វ​ល្អិត តែ​ការ​សង្គ្រោះ​របស់​យើង​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច ហើយ​សេចក្ដី​សុចរិត​របស់​យើង នឹង​មិន​សាប‌សូន្យ​ឡើយ។


ផ្ទៃ​មេឃ និង​ផែនដី នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។


លុះ​ជប់‌លៀង​រួច​ហើយ អ៊ីសា​ធ្វើ​តាម​បែប​ដដែល គាត់​យក​ពែង​មក​កាន់ ទាំង​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រ​ថ្មី​ចង​ឡើង ដោយ‌សារ​ឈាម​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។


សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​សោះ​ឡើយ តែ​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​មុខ​ជា​ត្រូវ​អស់​ខ្លឹម​សារ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នឹង​ត្រូវ​ចប់ រីឯ​ចំណេះ​ក៏​នឹង​អស់​ខ្លឹម​សារ​ទៅ​ដែរ។


អុលឡោះ​ក៏​ប្រទាន​ឲ្យ​យើង​មាន​សមត្ថ‌ភាព​ធ្វើ​ជា​អ្នក​បម្រើ​សម្ពន្ធ‌មេត្រី​ថ្មី​ដែរ ជា​សម្ពន្ធ‌មេត្រី​ដែល​មិន​មែន​ចង​ឡើង ដោយ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ទេ គឺ​ចង​ឡើង​ដោយ​រស‌អុលឡោះ​វិញ ដ្បិត​ហ៊ូកុំ​ដែល​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ​បណ្ដាល​ឲ្យ​ស្លាប់ រីឯ​រស‌អុលឡោះ​ប្រទាន​ជីវិត។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីត‌កាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។


ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ តែ​អ្នក​នៅ​ស្ថិត‌ស្ថេរ​រហូត។ ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ ដូច​សម្លៀក‌បំពាក់


បង​ប្អូន​ចូល​មក​ជិត​អ៊ីសា ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ហើយ​ចូល​មក​ជិត​ឈាម​សម្រាប់​ប្រោះ គឺ​ជា​ឈាម​ដែល​សូម‌អង្វរ ប្រសើរ​ជាង​ឈាម​របស់​ហាបេល​ទៅ​ទៀត។


ដូច្នេះ ដោយ​មាន​បន្ទូល​សម្បថ​យ៉ាង​នេះ បាន​សេចក្ដី​ថា​អ៊ីសា​ធានា​រ៉ាប់‌រង នូវ​សម្ពន្ធ‌មេត្រី​មួយ​រឹត​តែ​ប្រសើរ​ជាង​ទៅ​ទៀត។


ឥឡូវ​នេះ អាល់ម៉ា‌ហ្សៀស​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​អ៊ីមុាំ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​គាត់​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ប្រសើរ​ជាង​ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។


អុលឡោះ​មាន​បន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ដ្រ​របស់​ទ្រង់​ដូច​ត​ទៅ៖ អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «បន្ដិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​របស់​យូដា។


ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។