យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
ហេព្រើរ 7:4 - អាល់គីតាប សូមបងប្អូនពិចារណាមើលចុះ ស្តេចម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានអ៊ីព្រហ៊ីមបុព្វបុរសរបស់យើង យកអ្វីៗដែលគាត់រឹបអូសបានពីចំបាំងចំនួនមួយភាគដប់មកជូនដូច្នេះ! ព្រះគម្ពីរខ្មែរសាកល ចូរពិចារណាមើល៍! តើទ្រង់ធំយ៉ាងណា បានជាអ័ប្រាហាំជាបុព្វបុរសយកមួយភាគដប់ ពីជ័យភណ្ឌថ្វាយដល់ទ្រង់។ Khmer Christian Bible ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរពិចារណាមើលពីស្តេចអង្គនេះ ដែលមានឋានៈធំយ៉ាងណា បានជាលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង បានថ្វាយមួយភាគដប់ ពីអ្វីៗដែលលោករឹបអូសបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចម្បាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរពិចារណាពីលោកនោះ ដែលជាធំដល់ម៉្លេះ បានជាលោកអ័ប្រាហាំ ជាឰយុកោ បានជូនរបឹប១ភាគក្នុង១០ផង |
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថា «អ៊ីព្រហ៊ីមជឿលើអុលឡោះ ហើយទ្រង់រាប់គាត់ឲ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ» អ៊ីព្រហ៊ីមក៏មានឈ្មោះថា ជាមិត្ដសម្លាញ់របស់អុលឡោះដែរ។