Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:5 - អាល់គីតាប

5 អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​ជំនូន​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន ស្រប​តាម​ហ៊ូកុំ គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 រីឯ​កូនចៅ​របស់​លេវី​ដែល​ទទួល​មុខងារជាបូជាចារ្យ បាន​ទទួលបញ្ជា​ឲ្យ​យកតង្វាយមួយភាគដប់ ពី​ប្រជាជន ស្របតាម​ក្រឹត្យវិន័យ គឺ​ពី​បងប្អូនរួមជាតិ​របស់​ខ្លួន ទោះបីជា​ខ្លួនឯង​ក៏​មក​ពី​ពូជពង្ស​របស់​អ័ប្រាហាំ​ក៏ដោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ​ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្របតាម​គម្ពីរ​វិន័យ​ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ​ គឺ​ពី​បងប្អូន​របស់​ពួកគេ​ ទោះបី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ក៏​ដោយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រីឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បញ្ជា​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន គឺ​ពី​ពួក​បង‌ប្អូន​របស់​គេ ទោះ​បើ​អ្នក​ទាំង​នោះ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ដូច​គ្នា​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជា‌ជន ស្រប​តាម​ក្រឹត្យ‌វិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​ខាង​ឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បង្គាប់​តាម​ក្រិត្យ‌វិន័យ ឲ្យ​ហូត​យក​១​ភាគ​ក្នុង​១០​ពី​ប្រជា‌ជន​ដែរ គឺ​ពី​ពួក​បង​ប្អូន​គេ​ទាំង​ប៉ុន្មាន ទោះ​បើ​ពួក​នោះ​កើត​អំពី​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ក៏​ដោយ

សូមមើលជំពូក ចម្លង




ហេព្រើរ 7:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ចូរ​អ្នក​បង្កើត​កូន​ចៅ ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។ ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត នឹង​កើត​ចេញ​ពី​អ្នក ហើយ​ក៏​នឹង​មាន​ស្តេច​ជា​ច្រើន​កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​អ្នក​ដែរ។


ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​គាត់ មាន​គ្នា​ទាំង​អស់ ហុក​សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសារ​ស្រី​ទេ។


តែ​មិន​មែន​អ្នក​ទេ ដែល​នឹង​សង់​ដំណាក់​នោះ គឺ​កូន​ដែល​កើត​ចេញ​ពី​សាច់​ឈាម​របស់​អ្នក​ផ្ទាល់ ជា​អ្នក​សង់​ដំណាក់​សម្រាប់​យើង”។


ខ្ញុំ​ក៏​ទទួល​ដំណឹង​ថា ក្រុម​លេវី​ពុំ​បាន​ទទួល​របប​របស់​ខ្លួន​ទេ ដូច្នេះ ពួក​លេវី និង​ក្រុម​ចំរៀង​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ដំណាក់ បែរ​ជា​នាំ​គ្នា​រត់​ទៅ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ទៅ​វិញ។


ពូជ‌ពង្ស​របស់​យ៉ាកកូប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​យូសុះ រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។


ត្រូវ​ហៅ​ហារូន ជា​បង​របស់​អ្នក ព្រម​ទាំង​កូន​ប្រុស​របស់​គាត់ គឺ ណាដាប់ អប៊ី‌ហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​ចូល​មក​ជិត​អ្នក ដើម្បី​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ គឺ​បម្រើ​ការងារ​នៅ​អាសនៈ និង​ការងារ​ក្នុង​ទី​សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំង​នន។ យើង​បាន​ប្រគល់​មុខ​ងារ​ជា​អ៊ីមុាំ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


«នៅ​ឆ្នាំ​ទី​បី ជា​ឆ្នាំ​ដែល​ត្រូវ​ជូន​ជំនូន​មួយ​ភាគ​ដប់។ ពេល​ណា​អ្នក​ប្រមូល​ភោគ​ផល​ទាំង​ប៉ុន្មាន​របស់​អ្នក ចំនួន​មួយ​ភាគ​ដប់​ទុក​ដោយ​ឡែក​ហើយ ចូរ​ប្រគល់​ជំនូន​នោះ​ទៅ​ឲ្យ​ពួក​លេវី ជន​បរទេស ក្មេង កំព្រា និង​ស្ត្រី​មេ​ម៉ាយ​នៅ​តាម​កន្លែង​ដែល​អ្នក​រស់​នៅ ដើម្បី​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​ឆ្អែត​បរិបូណ៌។


គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​អុលឡោះ​ត្រាស់​ហៅ​ដូច​ណាពី​ហារ៉ូន ទើប​បំពេញ​បាន។


ដ្បិត​នៅ​ពេល​ដែល​ស្តេច​ម៉ិល‌គីស្សា‌ដែក​ទៅ​ជួប​អ៊ីព្រហ៊ីម​នោះ លោក​លេវី​ស្ថិត​នៅ​ក្នុង​អ៊ីព្រហ៊ីម​នៅ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម