ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 11:15 - អាល់គីតាប

ប្រសិន​បើ​បុព្វ‌បុរស​ទាំង​នោះ នឹក​ស្រុក​ដែល​គាត់​បាន​ចាក​ចេញ​មក គាត់​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ពួកគេ​បាន​នឹក​ស្រុក​ដែល​ខ្លួន​ចាកចេញមក ម្ល៉េះសម​ពួកគេ​មាន​ឱកាស​ត្រឡប់ទៅវិញ​បាន

សូមមើលជំពូក

Khmer Christian Bible

ហើយ​បើ​គេ​នឹក​ស្រុក​ដែល​គេ​បាន​ចាកចេញ​មក​នោះ​ គេ​មាន​ឱកាស​វិល​ត្រលប់​ទៅ​វិញ​បាន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន

សូមមើលជំពូក



ហេព្រើរ 11:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ថេរ៉ា​បាន​នាំ​អ៊ីប្រាំ​ជា​កូន និង​ឡូត​ដែល​ជា​កូន​របស់​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​គាត់ ព្រម​ទាំង​នាំ​សារ៉ាយ ជា​កូន​ប្រសារ​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​អ៊ីប្រាំ កូន​ប្រុស​របស់​គាត់ ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​គាត់​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។


ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ អ៊ីប្រាំ​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។


គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។


គាត់​នាំ​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​គាត់​រក​បាន​នៅ​ស្រុក​ប៉ាដាន់‌អើរ៉ាម។ គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​អ៊ីសា‌ហាក់ ជា​ឪពុក​នៅ​ស្រុក​កាណាន​វិញ។


អ្នក​ណា​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។