ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។
ហូសេ 4:19 - អាល់គីតាប ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែគូរបានរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្យល់បានក្តោបគេដោយស្លាប ហើយគេនឹងត្រូវខ្មាស ដោយព្រោះយញ្ញបូជារបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្យល់បានក្តោបគេដោយស្លាប គេនឹងត្រូវមានសេចក្ដីខ្មាស ដោយព្រោះយញ្ញបូជាទាំងប៉ុន្មានរបស់ខ្លួន។ |
ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់ ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ ទុកជាកន្លែងធ្វើសក្ការបូជាដែរ។
រីឯអស់អ្នកដែលផ្ញើជីវិតស្តេចក្លែងក្លាយ ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
ឱអុលឡោះតាអាឡាអើយ ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល! អស់អ្នកដែលបោះបង់ចោលទ្រង់ នឹងត្រូវអាម៉ាស់ អស់អ្នកដែលងាកចេញពីទ្រង់ នឹងត្រូវវិនាសទៅជាធូលីដី ដ្បិតពួកគេបានបោះបង់ចោលអុលឡោះតាអាឡា ដែលជាប្រភពទឹកផ្ដល់ជីវិត។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ីឡូន និងប្រជាជននៅក្រុងនោះ។
យើងនឹងធ្វើទោសពួកគេ តាមបំណងយើង ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី ជូនស្តេចអធិរាជ។ អេប្រាអ៊ីមនឹងត្រូវអាម៉ាស់ អ៊ីស្រអែលនឹងត្រូវបាក់មុខព្រោះតែព្រះក្លែងក្លាយរបស់ខ្លួន។
«អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង» ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។
ទោះបីអេប្រាអ៊ីមរីកចំរើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្តី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់អុលឡោះតាអាឡាបក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។