យ៉ាកកូបភ្ញាក់ឡើង ហើយពោលថា៖ «អុលឡោះតាអាឡាពិតជានៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។
ហូសេ 12:5 - អាល់គីតាប គាត់បានតស៊ូជាមួយម៉ាឡាអ៊ីកាត់ គាត់បានឈ្នះម៉ាឡាអ៊ីកាត់នោះ រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។ គាត់បានជួបអុលឡោះនៅបេតអែល គឺនៅទីនោះហើយដែលទ្រង់មានបន្ទូល មកកាន់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះយេហូវ៉ា ជានាមដ៏ជាទីរំឭករបស់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានបោកចំបាប់ជាមួយទេវតា គាត់បានឈ្នះទេវតានោះ រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។ គាត់បានជួបព្រះជាម្ចាស់នៅបេតអែល គឺនៅទីនោះហើយដែលព្រះអង្គ មានព្រះបន្ទូលមកកាន់គាត់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផងលោកបានយំ ហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេត-អែល នៅទីនោះទ្រង់ក៏មានបន្ទូលមកយើងរាល់គ្នា |
យ៉ាកកូបភ្ញាក់ឡើង ហើយពោលថា៖ «អុលឡោះតាអាឡាពិតជានៅកន្លែងនេះមែន តែខ្ញុំមិនដឹងសោះ!»។
យ៉ាកកូបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតគាត់ពោលថា «ខ្ញុំបានឃើញអុលឡោះផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
ក្រោយពេលដែលយ៉ាកកូបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ អុលឡោះបានមកឲ្យគាត់ឃើញសាជាថ្មី ហើយទ្រង់ប្រទានពរគាត់។
ឱអុលឡោះតាអាឡាអើយ នាមរបស់ទ្រង់ នៅគង់វង្សរហូតតទៅ ឱអុលឡោះតាអាឡាអើយ កិត្តិនាមរបស់ទ្រង់ ល្បីល្បាញអស់កល្បជាអង្វែងតរៀងទៅ
អ្នករាល់គ្នាដែលជាប្រជារាស្ត្រ របស់ទ្រង់អើយ ចូរច្រៀង គីតាបសាបូរអុលឡោះតាអាឡា! ចូរលើកតម្កើងនាមដ៏វិសុទ្ធ*របស់ទ្រង់!
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
យើងមាននាមថា អុលឡោះតាអាឡា យើងមិនប្រគល់សិរីរុងរឿងរបស់យើង ទៅឲ្យព្រះណាផ្សេងទៀតឡើយ! យើងក៏មិនឲ្យព្រះក្លែងក្លាយណា ទទួលការសរសើរតម្កើងជំនួសយើងដែរ!