អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កបេល គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក អុលឡោះតាអាឡាដៅសញ្ញាសំគាល់មួយនៅលើកបេល។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
សុភាសិត 6:31 - អាល់គីតាប តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើវាត្រូវគេចាប់បាន វាត្រូវតែសងមួយជាប្រាំពីរ ទោះបីជាត្រូវប្រគល់របស់របរទាំងអស់ក្នុងផ្ទះខ្លួនក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវា សងមួយជាប្រាំពីរវិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែបើគេចាប់បាន ចោរនោះត្រូវតែសងមួយជាប្រាំពីរ ហើយខាតបង់អ្វីៗទាំងអស់ដែលខ្លួនមានផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើទាន់ឃើញវា នោះគង់តែត្រូវឲ្យវាសង១ជា៧វិញដែរ វាត្រូវសងដល់ទៅគ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផង |
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កបេល គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក អុលឡោះតាអាឡាដៅសញ្ញាសំគាល់មួយនៅលើកបេល។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
អ្វីៗដែលគេខំស្វែងរកនោះនឹងបាត់បង់ទៅវិញ គឺគេមិនអាចរក្សាទុកឡើយ ហើយគេក៏មិនបានសប្បាយនឹងទ្រព្យសម្បត្តិ ដែលគេរកស៊ីបាននោះដែរ។
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
ម្ចាស់អណ្តូងត្រូវសងតម្លៃសត្វ ជាប្រាក់ទៅឲ្យម្ចាស់សត្វ ហើយទុកគោងាប់សម្រាប់ខ្លួនឯង។
ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។
សាខេក្រោកឈរឡើង ជម្រាបអ៊ីសាជាអម្ចាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំនឹងចែកទ្រព្យសម្បត្តិរបស់ខ្ញុំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើខ្ញុំទារពន្ធពីអ្នកណាហួសកំរិត ខ្ញុំនឹងសងអ្នកនោះវិញមួយជាបួន»។