សុភាសិត 4:16 - អាល់គីតាប អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ព្រះគម្ពីរខ្មែរសាកល ជាការពិត ពួកគេដេកមិនបានទេ លុះត្រាតែបានធ្វើអាក្រក់ ហើយដេកមិនលក់ឡើយ លុះត្រាតែបានធ្វើឲ្យគេជំពប់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះមិនចូលដំណេកទេ ដរាបទាល់តែបានប្រព្រឹត្តអំពើអាក្រក់ជាមុនសិន គឺប្រសិនបើគេមិនបានធ្វើទុក្ខទោសអ្នកផ្សេងទេនោះ គេដេកមិនលក់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ |
សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
ជនទាំងនោះសប្បាយចិត្តតែនឹង ប្រព្រឹត្តអំពើអាក្រក់ ហើយត្រេកត្រអាលតែនឹងអំពើខិលខូច។
រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង រលកសមុទ្រដែលកំពុងតែបក់បោក គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ សព្វបែបយ៉ាងមក។
«ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយ ដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯង ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។
លុះព្រឹកឡើង ពួកអះលីជំអរបស់ប្រជាជនពួកអ៊ីម៉ាំ និងពួកតួនជួបជុំគ្នា បង្គាប់ឲ្យគេនាំអ៊ីសាចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពសរបស់គេ។
បន្ទាប់មក គេបណ្ដើរអ៊ីសាចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យរំលងមិនបាន។
ប៉ុន្ដែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្ដរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ
គេគិតតែពីរំពៃមើលស្រីៗដោយចិត្ដស្រើបស្រាល និងប្រព្រឹត្ដអំពើបាបមិនចេះស្កប់ឡើយ។ ពួកគេតែងទាក់ទាញចិត្ដអស់អ្នកដែលមានជំនឿទន់ខ្សោយ ហើយពួកគេពូកែខាងលោភលន់ចង់បានប្រាក់។ អ្នកទាំងនោះសុទ្ធតែជាមនុស្សត្រូវបណ្ដាសា!។