ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
សុភាសិត 4:11 - អាល់គីតាប ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានណែនាំអ្នកអំពីផ្លូវនៃប្រាជ្ញា ក៏បាននាំអ្នកឲ្យដើរតាមគន្លងនៃសេចក្ដីទៀងត្រង់; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក នៃសេចក្ដីទៀងត្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកបានណែនាំកូនឲ្យស្គាល់របៀបរស់នៅប្រកបដោយប្រាជ្ញា និងបានអប់រំកូនឲ្យដើរតាមមាគ៌ាទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា អញបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រកនៃសេចក្ដីទៀងត្រង់ |
ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។
ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់ រីឯអស់អ្នកចេះដឹងក៏យល់ថា ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
តួនមិនត្រឹមតែជាអ្នកប្រាជ្ញប៉ុណ្ណោះទេ គឺគាត់ក៏បានបង្រៀនប្រជាជនឲ្យចេះដឹងដែរ គាត់បានពិចារណា និងថ្លឹងមើលសេចក្ដីផ្សេងៗ រួចចងក្រងជាសុភាសិតយ៉ាងច្រើន។
ហើយនិយាយថា៖ «នែ៎! ជនពោរពេញទៅដោយពុតត្បុត និងល្បិចកិច្ចកលអើយ! អ្នកជាកូនរបស់អ៊ីព្លេស អ្នកជាសត្រូវនឹងអំពើសុចរិតគ្រប់យ៉ាង តើអ្នកនៅតែពង្វាងគេឲ្យងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់អុលឡោះជាអម្ចាស់ដល់ណាទៀត!។
អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមហ៊ូកុំ និងវិន័យផ្សេងៗដល់អ្នករាល់គ្នាដូចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ បានបង្គាប់មកខ្ញុំដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។