ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
សុភាសិត 30:16 - អាល់គីតាប គឺនរ៉កា ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។ ព្រះគម្ពីរខ្មែរសាកល ស្ថានមនុស្សស្លាប់ ផ្ទៃអារ ដីដែលមិនចេះឆ្អែតដោយទឹក និងភ្លើងដែលមិនចេះនិយាយថា៖ “ល្មម”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺស្ថានឃុំព្រលឹងមនុស្សស្លាប់មួយ ពោះស្ត្រីអារមួយ ដីដែលមិនបានទឹកជោកមួយ និងភ្លើង ដែលមិនចេះថា «ល្មមហើយ» មួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺស្ថានមច្ចុរាជ ស្ត្រីអារ ដីហួតហែង និងភ្លើងដែលឆេះមិនចេះអស់មិនចេះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនឹងភ្លើងដែលមិនចេះថា«ល្មមហើយ»១ដែរ។ |
ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
ក្នុងផ្នូរខ្មោច និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់
ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។
ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្ត មនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេ គេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់ គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្ត គេវាយលុកប្រជាជាតិទាំងអស់ ហើយប្រមូលជាតិសាសន៍ទាំងអស់ ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។