មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្តីល្អជូនស្តេចដូច្នេះ សូមលោកទាយសេចក្តីល្អជូនស្តេចដូចគេដែរទៅ!»។
សុភាសិត 27:14 - អាល់គីតាប បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលឲ្យពរអ្នកជិតខាងដោយសំឡេងយ៉ាងខ្លាំងតាំងពីព្រឹកព្រលឹម នោះនឹងត្រូវបានរាប់ជាបណ្ដាសាដល់គេវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាក្រោកពីព្រលឹមស្រាង និងឲ្យពរដល់មិត្តសម្លាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាក្រោកពីព្រលឹមស្រាង នឹងឲ្យពរដល់មិត្រសំឡាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។ |
មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្តីល្អជូនស្តេចដូច្នេះ សូមលោកទាយសេចក្តីល្អជូនស្តេចដូចគេដែរទៅ!»។
ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។
ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។