សុភាសិត 23:15 - អាល់គីតាប កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ ព្រះគម្ពីរខ្មែរសាកល កូនរបស់ខ្ញុំអើយ ប្រសិនបើចិត្តរបស់អ្នកមានប្រាជ្ញា ចិត្តរបស់ខ្ញុំក៏នឹងអរសប្បាយដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា ចិត្តយើងនឹងមានអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនអើយ បើកូនមានប្រាជ្ញា ឪពុកសប្បាយចិត្តណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនអើយ បើចិត្តឯងប្រកបដោយប្រាជ្ញា នោះចិត្តអញនឹងមានសេចក្ដីអំណរ គឺចិត្តរបស់ឪពុកនេះឯង |
សុភាសិតរបស់ស្តេចស៊ូឡៃម៉ាន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិលខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។
កូនអើយ ចូរមានប្រាជ្ញាឡើង នោះឪពុកនឹងសប្បាយចិត្ត ហើយបើមាននរណាដៀលឪពុក នោះឪពុកអាចនឹងឆ្លើយវិញបាន។
អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេពគប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។
កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង
យើងសប្បាយចិត្តនឹងផ្ដល់សេចក្ដីសុខឲ្យពួកគេ។ យើងយកចិត្តទុកដាក់នឹងពួកគេអស់ពីលទ្ធភាព ដើម្បីឲ្យពួកគេរស់នៅក្នុងស្រុកនេះរហូតតទៅ។
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។
ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។
យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឲ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគឬទេ?»។ គេឆ្លើយអ៊ីសាថា៖ «គ្មានទេ»។
ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។
ខ្ញុំសប្បាយចិត្ដណាស់ ដោយបានឃើញកូនចៅរបស់លោកស្រីមួយចំនួន ប្រតិបត្ដិតាមសេចក្ដីពិត ស្របតាមបទបញ្ជាដែលយើងបានទទួលពីអុលឡោះជាបិតាមក។