អុលឡោះបានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ទ្រង់បានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺទ្រង់តែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
សុភាសិត 22:2 - អាល់គីតាប អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតអុលឡោះតាអាឡាបានបង្កើតគេមកទាំងពីរនាក់។ ព្រះគម្ពីរខ្មែរសាកល អ្នកមាន និងអ្នកក្រមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាព្រះសូនបង្កើតរបស់ពួកគេទាំងពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកមាន និងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលបង្កើតគេគ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកមាន នឹងពួកអ្នកក្រតែងតែប្រទះគ្នា គឺព្រះយេហូវ៉ាដែលទ្រង់បង្កើតគេគ្រប់គ្នា។ |
អុលឡោះបានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ទ្រង់បានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺទ្រង់តែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
រីឯអុលឡោះវិញ ទ្រង់មិនរើសមុខមេដឹកនាំឡើយ ហើយទ្រង់ក៏មិនយោគយល់អ្នកមាន ជាងអ្នកក្រដែរ ដ្បិតទ្រង់បានបង្កើតពួកគេមកដូចគ្នា។
អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថអុលឡោះដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងទ្រង់វិញ។
អ្នកទុគ៌ត និងអ្នកជិះជាន់គេ ជាមនុស្សដូចគ្នា ដ្បិតអុលឡោះតាអាឡាប្រទានឲ្យអ្នកទាំងពីរមើលឃើញពន្លឺថ្ងៃ។
ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។
មនុស្សយើងមាន ឬក្រ ស្រេចតែលើអុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។