ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 18:13 - អាល់គីតាប

អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកដែល​ឲ្យ​ចម្លើយ​មុននឹង​ស្ដាប់ នោះ​ជា​ភាពល្ងង់ និង​ជា​ភាពអាប់យស​ដល់​អ្នកនោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង រាប់​ជា​ការ​ចម្កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំកួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង។

សូមមើលជំពូក



សុភា‌សិត 18:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​ប្រាប់​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «ចូរ​វិល​ទៅ​ផ្ទះ​វិញ​ចុះ យើង​នឹង​បង្គាប់​គេ​ឲ្យ​សំរួល​រឿង​នេះ»។


ទត​មាន​ប្រសាសន៍​ថា៖ «អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ជា​កម្ម‌សិទ្ធិ​របស់​លោក​មេភី‌បូសែត យើង​ប្រគល់​ឲ្យ​អ្នក​ទាំង​អស់»។ ស៊ីបា​ក្រាប​គោរព​ស្តេច ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ប្រណី​សន្តោស​ខ្ញុំ​រហូត​ត​ទៅ!»។


ខ្ញុំ​ធ្វើ​ជា​ឪពុក​របស់​ជន​ក្រីក្រ ហើយ​ជួយ​រក​ខុស​ត្រូវ​ឲ្យ​មនុស្ស ដែល​ខ្ញុំ​ពុំ​ស្គាល់​ផង។


ចូរ​រិះ‌គិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ជូន​អ្វី​មួយ​ទៅ​អុលឡោះដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។


កាល​ស្ដេច​ស្តាប់​ដូច្នេះ​ហើយ គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ស្តេច​ចង់​ដោះ​លែង​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ស្តេច​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​ដានី‌យ៉ែល។


ស្តេច​ដារី‌យូស​ក៏​ចុះ​ហត្ថ‌លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។


«តាម​ហ៊ូកុំ​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​បាន​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​សិន​ទេ​នោះ»។


ពេល​នោះ អ្នក​ត្រូវ​ស៊ើប​សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​បាន​ច្បាស់​លាស់​ថា តើ​ការ​នោះ ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្តុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន