ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
សុភាសិត 17:12 - អាល់គីតាប ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។ ព្រះគម្ពីរខ្មែរសាកល ជួបមេខ្លាឃ្មុំព្រាត់កូន គ្រាន់បើជាង ជួបមនុស្សល្ងង់នៅក្នុងភាពល្ងង់របស់ខ្លួនគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន គ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចម្កួតរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជួបមេខ្លាឃ្មុំព្រាត់កូន ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន នោះគ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចំកួតរបស់ខ្លួន។ |
ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
គាត់បែរមកមើលក្មេងទាំងនោះ ហើយដាក់បណ្តាសាវាក្នុងនាមអុលឡោះតាអាឡា។ ស្រាប់តែមានមេខ្លាឃ្មុំពីរចេញពីព្រៃមកហែកក្មេងទាំងនោះ អស់សែសិបពីរនាក់។
មនុស្សទុច្ចរិតគិតតែបះបោរ ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាចឲ្យទៅបង្ក្រាបអ្នកនោះ។
ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងីល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។
មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រប់។
ប្រសិនបើមនុស្សមានប្រាជ្ញាឡើងក្ដីជាមួយមនុស្សល្ងង់ខ្លៅ ទោះបីគាត់ខឹង ឬសើចក្ដី ក៏គាត់មិនបានស្ងប់ចិត្តដែរ។
យើងនឹងប្រហារពួកគេយ៉ាងសាហាវ ដូចខ្លាឃ្មុំញីបាត់កូន។ យើងនឹងហែកទ្រូងពួកគេ យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព របស់ពួកគេ។
ស្តេចហេរ៉ូដយល់ថាពួកហោរាចារ្យបានបំបាក់មុខគាត់ គាត់ខឹងក្រៃលែង ហើយចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិជិតខាង គឺគិតចាប់តាំងពីពេលកំណត់ដែលផ្កាយត្រូវរះ ដូចគាត់បានសួរបញ្ជាក់ពួកហោរាចារ្យ។