សុភាសិត 1:27 - អាល់គីតាប ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល នៅពេលការភិតភ័យរបស់អ្នករាល់គ្នាមកដល់ដូចព្យុះ ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមកដល់ដូចខ្យល់កួច គឺនៅពេលទុក្ខវេទនា និងទុក្ខព្រួយធ្លាក់មកលើអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺក្នុងកាលដែលសេចក្ដីភិតភ័យមកលើឯងរាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់ឯងរាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក នឹងសេចក្ដីទុក្ខព្រួយមកគ្របសង្កត់លើឯងរាល់គ្នា |
អុលឡោះនឹងធ្វើឲ្យមនុស្ស អាក្រក់វិនាសសូន្យទៅ ដូចបន្លាដែលពុំទាន់ដុះចេញមកស្រួលបួលផង ក៏ត្រូវខ្យល់កួចផាត់បាត់ទៅ គឺទោះបីនៅ ខៀវស្រស់ក្តី ឬក្រៀមទៅហើយក្តី។
សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។
កំហឹងរបស់អុលឡោះតាអាឡានឹងបក់បោកមក ដូចជាខ្យល់ព្យុះ។ កំហឹងនេះប្រៀបដូចជាខ្យល់កំបុតត្បូង បក់នៅលើក្បាលរបស់ពួកទុច្ចរិត។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
ទុក្ខលំបាក ការតប់ប្រមល់ អន្ទះអន្ទែង នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ជាមិនខាន គឺមុនដំបូងដល់សាសន៍យូដាបន្ទាប់មក សាសន៍ក្រិក!
ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។