សុភាសិត 1:20 - អាល់គីតាប ប្រាជ្ញាញាណរបស់អុលឡោះស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ ព្រះគម្ពីរខ្មែរសាកល ប្រាជ្ញាស្រែកយ៉ាងខ្លាំងនៅតាមផ្លូវ ហើយបន្លឺសំឡេងរបស់នាងនៅកន្លែងសាធារណៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ ក៏បញ្ចេញសំឡេងនៅទីធ្លា |
ឆ្ពោះទៅជ្រោះហ៊ីនណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។
ត្រឡប់ទៅភូមិស្រុករបស់គាត់វិញ។ អ៊ីសាបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងអំណាចធ្វើការអស្ចារ្យទាំងនេះមកពីណា?
ហេតុនេះហើយបានជាអុលឡោះប្រកបដោយប្រាជ្ញាញាណមានបន្ទូលថា “យើងនឹងចាត់ណាព ព្រមទាំងសាវ័ករបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
ប៉ុន្ដែ ចំពោះអស់អ្នកដែលអុលឡោះបានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកអាល់ម៉ាហ្សៀសថាជាអំណាច និងជាប្រាជ្ញាញាណរបស់អុលឡោះវិញ។
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ដ្បិតតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់អុលឡោះសុទ្ធតែលាក់ទុកនៅក្នុងអាល់ម៉ាហ្សៀសហ្នឹងហើយ។