កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
សាស្តា 4:10 - អាល់គីតាប ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពួកគេដួល ម្នាក់អាចលើកគូកនរបស់ខ្លួនឲ្យងើបឡើងវិញបាន; ប៉ុន្តែវេទនាដល់អ្នកដែលនៅម្នាក់ឯងហើយ! ប្រសិនបើគេដួល គឺគ្មានម្នាក់ទៀតលើកគេឲ្យងើបឡើងវិញឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្នាក់ដួល ម្នាក់ទៀតជួយលើក។ រីឯមនុស្សដែលនៅតែម្នាក់ឯង មុខជាវេទនាពុំខាន ព្រោះពេលគេដួល គ្មាននរណាជួយលើកទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នានឹងជួយជ្រោងឡើងវិញ |
កបេលបានបបួលហាបេល ជាប្អូនទៅចម្ការ លុះដល់ហើយ គាត់ក៏ស្ទុះទៅប្រហារប្អូនឲ្យស្លាប់បាត់បង់ជីវិត។
លុះចប់ពេលកាន់ទុក្ខហើយ ស្តេចទតចាត់គេឲ្យទៅហៅនាង ចូលមកក្នុងដំណាក់ នាងធ្វើជាប្រពន្ធរបស់ស្ដេច ហើយសំរាលបានកូនមួយជូនស្ដេច។ អំពើដែលស្តេចទតប្រព្រឹត្តនេះ មិនគាប់បំណងអុលឡោះតាអាឡាឡើយ។
ខ្ញុំមានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
បន្ទាប់មក ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។
មួយវិញទៀត បើមនុស្សពីរនាក់ដេកជាមួយគ្នា នោះគេបានកក់ក្ដៅ។ ចំណែកឯមនុស្សដែលនៅតែម្នាក់ឯងវិញ ធ្វើម្ដេចឲ្យកក់ក្ដៅកើត?
មនុស្សពីរនាក់ប្រសើរជាងមនុស្សតែម្នាក់ ដ្បិតកិច្ចការដែលអ្នកទាំងពីរធ្វើរួមគ្នា រមែងបានទទួលផលច្រើនជាង។
បងប្អូនអើយ ប្រសិនបើមាននរណាម្នាក់ត្រូវគេទាន់នៅពេលកំពុងតែធ្វើអំពើអាក្រក់ណាមួយ បងប្អូនដែលមានរសអុលឡោះនៅក្នុងខ្លួនត្រូវកែតម្រង់អ្នកនោះ ដោយចិត្ដស្លូតបូត។ ក៏ប៉ុន្ដែ តោងប្រយ័ត្នខ្លួន ក្រែងលោអ្នកត្រូវធ្លាក់ក្នុងការល្បួងដូចគេដែរ។
ដូច្នេះចូរលើកទឹកចិត្ដគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
ថ្ងៃមួយ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូលបានទៅជួបទតនៅហូរ៉េសា ដើម្បីលើកទឹកចិត្តគាត់ឲ្យពឹងផ្អែកលើអុលឡោះ