Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 4:10 - ព្រះគម្ពីរខ្មែរសាកល

10 ប្រសិនបើ​ពួកគេ​ដួល ម្នាក់​អាច​លើក​គូកន​របស់ខ្លួន​ឲ្យងើបឡើងវិញ​បាន​; ប៉ុន្តែ​វេទនា​ដល់​អ្នកដែល​នៅ​ម្នាក់ឯង​ហើយ​! ប្រសិនបើ​គេ​ដួល គឺ​គ្មាន​ម្នាក់ទៀត​លើក​គេ​ឲ្យងើបឡើងវិញ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដ្បិត​បើ​ដួល ម្នាក់​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ​ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​ជួយ​ជ្រោង​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ‌ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប្រសិន​បើ​ម្នាក់​ដួល ម្នាក់​ទៀត​ជួយ​លើក។ រីឯ​មនុស្ស​ដែល​នៅ​តែ​ម្នាក់​ឯង មុខ​ជា​វេទនា​ពុំ‌ខាន ព្រោះ​ពេល​គេ​ដួល គ្មាន​នរណា​ជួយ​លើក​ទេ!

សូមមើលជំពូក ចម្លង




សាស្តា 4:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក កាអ៊ីន​និយាយ​ជាមួយ​អេបិល​ប្អូនប្រុស​របស់ខ្លួន​។ លុះក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ពួកគេ​នៅ​ទីវាល កាអ៊ីន​ក៏​ក្រោកឡើង​ទាស់នឹង​អេបិល​ប្អូនប្រុស​របស់ខ្លួន ហើយ​សម្លាប់​គាត់​។


មួយវិញទៀត ប្រសិនបើ​ពីរ​នាក់​ដេក​ជាមួយគ្នា នោះ​ពួកគេ​បាន​កក់ក្ដៅ​; ប៉ុន្តែ​ប្រសិនបើ​ដេក​ម្នាក់ឯង តើ​អាច​កក់ក្ដៅ​យ៉ាងដូចម្ដេច​បាន​?


ពីរ​នាក់​ប្រសើរ​ជាង​ម្នាក់ ពីព្រោះ​ពួកគេ​មាន​រង្វាន់​ដ៏ល្អ​សម្រាប់​ការនឿយហត់​របស់ពួកគេ​។


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕


ដូច្នេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក ហើយ​ស្អាងទឹកចិត្ត​គ្នាទៅវិញទៅមក ដូចដែល​អ្នករាល់គ្នា​កំពុង​ធ្វើ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម