ពេលទត និងបណ្តាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយ ដែលនៅចុងគេបំផុត។
សាស្តា 10:7 - អាល់គីតាប ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឃើញបាវបម្រើនៅលើសេះ រីឯពួកមេដឹកនាំដើរនៅលើដីដូចបាវបម្រើវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឃើញទាសករកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាទាសករវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានឃើញបាវបំរើកំពុងតែជិះសេះ ហើយកូនស្តេចកំពុងតែដើរនៅដីដូចជាបាវវិញ។ |
ពេលទត និងបណ្តាជនទាំងប៉ុន្មានចាកចេញពីទីក្រុងហើយ ក៏ទៅឈប់នៅត្រង់ផ្ទះមួយ ដែលនៅចុងគេបំផុត។
ត្រូវឲ្យគេយកអាវរបស់ស្តេចមកបំពាក់ជូន រួចយកសេះជាជំនិះរបស់ស្តេច គឺសេះដែលមានភួងរាជ្យនៅលើក្បាលផងនោះ មកឲ្យគាត់ជិះ។
ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។