Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 6:8 - អាល់គីតាប

8 ត្រូវ​ឲ្យ​គេ​យក​អាវ​របស់​ស្តេច​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ស្តេច គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​គ្រង និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ជា​សេះ​ដែល​មាន​មកុដ​រាជ្យ​នៅ​ក្បាល​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ត្រូវ​ឲ្យ​គេ​យក​ព្រះ‌ភូសា​របស់​ព្រះ‌រាជា​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ព្រះ‌រាជា គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ នឹង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក

សូមមើលជំពូក ចម្លង




នាង​អេសធើរ 6:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​បញ្ជា​ថា៖ «សូម​ប្រមូល​អ្នក​បម្រើ​របស់​យើង​មក ហើយ​លើក​ស៊ូ‌ឡៃម៉ាន ជា​កូន​យើង​ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។


ឲ្យ​អញ្ជើញ​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​ជួប​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​នាង ដ្បិត​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។


ស្តេច​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ជំនួស​នាង​វ៉ាស‌ធី។


លោក​ហាម៉ាន​ក៏​ជម្រាប​ស្ដេច​ថា៖ «អ្នក​ដែល​ស្តេច​ពេញ​ចិត្ត​ផ្ដល់​កិត្តិយស​នោះ


ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។


ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អ​ៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​មក​ពាក់​ឲ្យ​ផង។


សម្តេច​យ៉ូណា‌ថាន​បាន​ដោះ​អាវ​ធំ​របស់​សម្តេច មក​បំពាក់​ឲ្យ​ទត ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្តេច ឲ្យ​គាត់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម